ប្រយ័ត្នកើតរោគរលាកអញ្ចាញមិនឈប់ឈរ
|
|
អ្នកពិសោធន៏ពីមហាវិទ្យាល័យប្រទេសចិនបានពោលក្រើនរំលឹកថាអាការៈ រលាក អញ្ចាញមិនថាជាក្រុមជក់បារីឬមិនជក់ក៏ដោយក៏អាចជា សញ្ញាគ្រោះថ្នាក់ឱ្យប្រយ័ត្នពីរោគមហារីកសួតក្រលៀន លំពែងនិងមហារីកឈាមផងដែរ។ក្រុមអ្នកពិសោធន៏នៃសកលវិទ្យាល័យ អឹមភីរៀលខលឡិចឡុងដុង ដ៍បានរាយការណ៏ លទ្ធផលសិក្សាទៅលើស្ថិតិសុខភាពបុរសចំនួន៥០០០០នាក់នៅក្នុងទស្សនាវដ្តីចំណេះដឹងមួយ ឈ្មោះឡែនសេតវិទ្យាសាច់ដុះដោយសង្ស័យថាប្រព័ន្ធការពាររោគចុះខ្សោយអាចជាមូលហេតុនៃ រោគអស់ទាំងនេះបាន។
ប្រភពពត៌មានបន្តទៀតថាប្រជាជនអង់គ្លេសមួយភាគធំតែងតែកើតរោគអញ្ចាញប្រភេទ ណាមួយជានិច្ចជាហេតុធ្វើឱ្យអញ្ចាញធ្មេញរលាក ហើយរលាកទៀតមិនឈប់ឈរ។ សូម្បីតែជា មួយអ្នកមិនជក់បារី ក៏អាចកើតមានអាការៈរលាកនេះបានដូចគ្នា។
ការកើតរោគអញ្ចាញទៅជាការព្រួយបារម្ភមួយថានឹងកើតភាពប្រឈមជាមួយរោគមហារីកក្នុង កំរិតមួយដ៏ខ្ពស់បាន។អ្នកដែលមានប្រវត្តិនៃរោគអញ្ចាញនិងប្រឈមជាមួយរោគមហារីកខ្ពស់ជាង មនុស្សធម្មតារហូតដល់១៤ភាគរយឯណោះ។ជាពិសេសប្រឈមជាមួយួរោគមហារីកសួតខ្ពស់ជាង មួយភាគបីប្រឈមជាមួយនឹងរោគមហារីកក្រលៀន និងលំពែងស្ទើរ៥០ភាគរយ និងគ្រាប់ឈាម ៣០ភាគរយ។
ទោះបីយ៉ាងណាក៏ដោយមូលហេតុថាមូលហេតុថារោគអញ្ចាញទោះបីវាជាដើមហេតុនៃ រោគមហារីកបានក្តីក៏មានករណីជាច្រើនរួមនៅក្នុងនោះផងដែរ។មនុស្សកើតរោគអញ្ចាញច្រើនលេច ចេញនូវសញ្ចាខាងគីមីប្រាប់ឱ្យដឹងថាកើតអាការៈរលាកឡើងនៅត្រង់ចំណែកដទៃទៀតនៃរាងកាយ ឬមានចំណុចបង្ហាញប្រាប់ឱ្យដឹងថាបាក់តេរីពីរោគអញ្ចាញអាចនឹងទៅបង្កហេតុឡើងទៅទីដទៃៗ បាន។
លោកវេជ្ជបណ្ឌិតដូមីនីកាម៉ៃឈុតប្រធានក្រុមពិសោធន៏បានអះអាងថាប្រការដែលកើត នៅភាពប្រឈមក្នុងរោគមហារីកគ្រាប់ខ្ពស់នោះបង្ហាញថាប្រព័ន្ធការពាររោគចាំបាច់ត្រូវមានចំណែក ពាក់ព័ន្ធជាមួយផងដែរ។
Filed Under:
សុភាពទូទៅ