123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

គ្រោះថ្នាក់​ដាច់​ស​សៃឈាម​ខួរក្បាល​យ៉ាង​ចៃដន្យ​

គ្រោះ​ដៃ​ស​សៃឈាម​ក្នុង​ខួរក្បាល​យ៉ាង​ចៃដន្យ​ឬ​ហៅ​ថា​ដាច់​សរសៃ ឈាម​ខួរក្បាល​គឺ​ការ​ដាច់​ចរន្ត​ចលនា​ឈាមរ​ត់​ទៅ​ខួរក្បាល​យ៉ាង​ទាន់ហន់ ។ ​ករណី​បែប​នេះ​បង្កឡើង​ដោយសារ​តែ​ដុំ​ឈាម​តែ​ម្តង​។​
​ករណី​បែប​នេះ​បណ្តាលអោយ​ឈាម​ច្រាល​។ កំរិក​ធ្ងន់ធ្ងរ​យ៉ាងណា​នោះ​អាស្រ័យ​ទៅ​តាម​កន្លែង ដែល​ដាច់​ស​សៃឈាម​ដែល​នាំ​អោយ​របួស​ដ៏​ធ្ងន់ធ្ងរ​នៅ​ខួរក្បាល​។ និយាយ​ជា​រួម​ទៅ​នោះ​បច្ច័យ អាក្រក់​ដែល​កើតមានឡើង គឺ​ធ្វើអោយ​អ្នកជំងឺ​បាត់បង់​ស្មារតី​ឬក៏​បណ្តាល​អោយ​ប្រព័ន្ធ​ប្រសាទ​ចុះ ខ្សោយ​រហូត​ដល់​កើត​អាការៈ​ភ្លេចភ្លាំង ឬ​និយាយ​មិនកើត​ក៏​សឺ​ង​មាន​។​

លទ្ធិភាព​ដែល​អាច​ស្តារ​ឡើងវិញ​ក្រោយ​ពី​ដាច់​ស​សៃឈាម​ខួរក្បាល​នេះ​អាស្រ័យ​លើ​ភាព ជាក់ស្តែង ហើយ​មាន​លក្ខណខុស​ពី​ដើម​ទាំងស្រុង​អាស្រ័យ​ដោយ​បុគ្គល​អ្នកជំងឺ​ម្នាក់ៗ​ប៉ុន្តែ​ក៏​មាន ករណី​មួយ​ចំនួន​នោះ​អ្នកជំងឺ​ក៏​ទទួយបាន​ការស្តារស​ម្បទាបាន​ដូច​ដើមដ​ល់​ទៅ​មួយរ​យ​ភាគរយ​ព្រម ពេល​ដែល​ថ្នាក់​ទាំង​នេះ​នា​ពេល​កន្លង​មក​វា​បាន​ក្លាយជា​សុ​បន្តិដ៏​អាក្រក់​គួរ​អោយ​ខ្លាចក្រៃ​លែងពេញ មួយ​ជីវិត​របស់​គេ​។​

អាយុកាល​របស់​មនុស្ស​ជា​កត្តា​ដែល​ទាក់ទង​ទៅ និង​ករណី​ដាច់​ស​សៃឈាម​ខួរក្បាល​ក្នុងនោះ មាន​៨​ភាគ​ពាន់​ឬ​ក្នុង​មួយ​នាក់​អ្នក​រងគ្រោះ​ដោយ​ដាច់​ស​សៃឈាម​ខួរក្បាល​យ៉ាង​ដូច្នេះ​ពេល​មាន អាយុ​លើ​លពី​៦៥​ឆ្នាំ​។ ក្រុម​អ្នកជំនាញ​វិជ្ជសាស្ត្រ​បាន​ចាត់ទុកអា​ការៈ​ឈាម​ហូរ​ឥតឈប់ឈ​រ​ក្នុង បេះ​ដួង​សុទ្ធតែ​មាន​គ្រោះ​ដូចគ្នា និង​ករណី​ដាច់​ស​សៃឈាម​ក្មុង​ខួរក្បាល​នេះ​។​

បញ្ហា​ដាច់​ស​សៃឈា​មនៅ​ក្នុង​ខួរក្បាល គឺជា​មូលហេតុ​ដែល​បណ្តាល​អោយ​ស្លាប់​ឈរ​នៅ លំដាប់​ទី ៣​លើ​ពិភពលោក​បន្ទាប់ពី​ជំងឺ​បេះដូង (​ដាច់​ស​សៃឈាម​ក្នុង​បេះដូង​) និង​មហារីក​។​
នៅ​ប្រទេស​បារាំង​ជា​រៀងរាល់ឆ្នាំ​មាន​មនុស្ស​ប្រមាណ​១២០០០០​នាក់​បាន​ក្លាយជា​ជន​រង គ្រោះ​ដោយ​សារ​ជំងឺ​ដាច់​ស​សៃឈាម​ខួរក្បាល​យ៉ាង​ដូច្នេះ​។​ជាមួយគ្នា​នេះ​ផង​ដែរ​មាន​ពាក់កណ្តាល នៃ​ចំនួន​ខាងលើ​ត្រូវ​ទទួលរង​បច្ច័យ ដល់​សែន​គ្រោះថ្នាក់​អាក្រក់​ធ្ងន់ធ្ងរ​បំផុត​។​

មាន​ករណី​ពីរ​យ៉ាង​ដែល​ឈាន​ដល់​ការកើត​គ្រោះថ្នាក់​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល :
- ដោយសារ​តែ​ឈាម​ខ្វះ​រត់​មិន​ដល់​ខួរក្បាល​ឬ​ដោយសារតែ​ឈាម​ច្រាល​ក្នុង​ស​សៃ​ខួរក្បាលខ្លាំងពេក​។​បញ្ហា​ករណី​ឈាន​ដល់​កើតមាន​គ្រោះថ្នាក់​ដាច់​ស​សៃឈាម​ខួរក្បាល​នោះ​ដោយសារតែៈ​
-​មាន​ដុំ​ឈាមកក​ធ្វើអោយ​ស្ទះ​ស​សៃឈាម ហើយ​បង្ករ​អោយ​មាន​បរិមាណ​ឈាម​នៅក្នុង​ខួរ ក្បាល​ធ្លាក់​ថយចុះ​មួយ​រំពេច យ៉ាង​ចៃដន្យ​ដែល​មិន​អាច​នឹកស្មាន​ដល់​។ ដុំ​ឈាម​ដែល​បណ្តាល អោយ​ស្ទះ​នោះ​ទៀតសោត​វា​អាច​បង្កើត​អោយមាន​ភ្លាម​នៅក្នុង​ស​សៃ​ឈាមដ៏​តូច​ឬ​វា​អាច​កើតមាន ឡើង​ពី​ក្នុង​បេះ​ដួង​នោះ​មក​ម្ល៉េះ ឬ​អាស្រ័យ​ដោយសារតែ​មាន​របួស​ស​សៃឈា​មយ៉ាង​ណា​នោះ​នៅ ត្រង់​ក រឺ​នៅ​ត្រង់​ឆ្អឹងខ្នង​......
ករណី​យ៉ាង​ដូច្នេះ​វា​បណ្តា​អោយ​ស​សៃឈា​មដាច់​ធ្លាយ​បណ្តាយ​អោយ​ហូរឈាម​ចេញ មក​នៅ​រាលដាល​ត្រង់​បរិវេណ​ឈាម​ហូរ​ចេញ​មក​នៅ​រាលដាល​ត្រង់​បរិវេណ​ក្បែរ​នោះ​។​ឈាម​ដែល កាន់តែ​ហូរ​ចេញ​មក​យ៉ាង​ច្រើន​ដូច្នេះ​ក៏​ជា​ការបង្ហាញ​អោយឃើញ​ពី​ចំនុច​ធ្ងន់ធ្ងរ​ឬ​ស្រាល​នៃ​គ្រោះ​- ថ្នាក់​ប៉ុន្តៃ​ស្ទើរតែ​ដល់​ទៅ​៨៥​ភាគរយ​នៃ​ករណី​ដាច់​ស​សៃឈាម​ខួរកខ្បាល​នេះ​កើត​ដោយសារតែ​ខ្វះ ឈាម​មិន​អាចរ​ត់​ទៅ​ដល់​ខួរក្បាល​ខណះពេលដែ​លឈាម​វា​បានកក​ជា​ដុំ​បណ្តាល​អោយ​ស្ទះស​សៃ ឈាម​ខួរក្បាល​នោះ​តែម្តង​។​កំរិត​គ្រោះថ្នាក់​ធ្ងន់​ឬ​ស្រាល​ទៀតសោត​ក៏​អាស្រ័យ​ទៅតាម​ល្បឿន ឈាម​ដែល​ហូរ​នៅក្នុង​ស​សៃ​ឈាមស​សៃ​ឈាម​តែ​ម្តង​។​

បញ្ហា​នៃ​ជំងឺ​គឺជា​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សង្គម​។​
ទន្ទឹមពេល​ដែល​ចំនួន​មនុស្ស​ចាស់​កាន់តែ​កើនឡើង​ករណី​ដាច់​ស​សៃឈាម​ខួរក្បាលក៏​កាន់តែ កើន​ឡើង​ក្នុង​ពេល​ជា​មួយួ​គ្នា​។ ការប្រឈរមុខ​នឹង​ការគ្រោះ​ដោយសារតែ​ដាច់ស​សៃឈាម​ក្នុង ខួរក្បាល​នេះ​វា​ក៏​កើតមាន​ឡើង​ទៅ​តាម​វ័យ​របស់​មនុស្ស​ដែល​មាន​អាយុ​លើសពី​៥០​ឆ្នាំ​ឡើង​ទៅ​។​

តាម​អង្គការ​សុខភាព​ពិភពលោក​(WHO)​បានអោយដឹងថា​មនុស្ស​ដល់​ទៅ​៥​លាន​នាក់​បាន បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ​យ៉ាង​ចៃដន្យ​និង​យ៉ាង​ទាន់ហន់​ដូច្នេះ​ជា​រៀងរាល់ឆ្នាំ​ព្រម​ទាំង​មនុស្ស ដល់​ទៅ​១៥​លាន​នាក់​ទៀត​អាច​និង​រងគ្រោះ​ដោយសារ​តែ​ដាច់​ស​សៃ​ឈាននៅ​ក្នុង​ខួរក្បាល​យ៉ាង នេះ​ដោយ​មិន​បាន​ដឹងខ្លួន​ជា​មុន​។​ ទោះជា​យ៉ាងណាក្តី​ក៏​ជំងឺ​នេះ​អាច​បង្ក​បាន​ប្រសិនបើ​មនុស្ស​ម្នាក់ៗ ចេះ​បង្កា​មុន​ពេល​ជំងឺ​នេះ​កើតមានឡើង​។​


Filed Under
: