លក្ខណៈទាំង៥យ៉ាងដែលគេតែងតែជួបប្រទះនឹងចំងល់អំពីការឆ្លុះថតគត៌
|
|
ការលើកឡើងថាធ្វើការឆ្លុះថតគភ៌ចាប់ពីអាយុបាន១២សប្តាហ៍ឡើង ទៅអាចជួយរកឱ្យឃើញពី បញ្ហាអប្រក្រតីទាំងឡាយ។ការយល់យ៉ាង ដូច្នេះមិនត្រឹមត្រូវទេ។ខាងក្រោមនេះជាការបកស្រាយចំពោះចំងល់ ១.តើអាចធ្វើការថតឆ្លុះអេកូគត៌ភ្លាមតែម្តងចាប់តាំងពីពេលមានគត៌ដើម្បីតាមដានគត៌? មិនមែន យ៉ាងដូច្នេះទេ។ ការថតឆ្លុះអាចធ្វើទៅបានចាប់តាំងពីគត៌មានអាយុ៥សប្តាហ៍ឡើងទៅ។ ថតឆ្លុះគឺការចាប់យករូបភាពរបស់គត៌។ការថតឆ្លុះមានសុវត្ថិភាពបំផុតដែលអាចផ្តល់នូវរាល់ពត៌មានទាំងឡាយដែលអំពីគភ៌ដូចជាដំណេករបស់គភ៌ធម្មតាឬមិនមានភាពប្រក្រតីយ៉ាងណានោះការវិវត្តន៍របស់គភ៌ទំហំប្រវែងរបស់គភជាដើម។
២.តើសភាពនៃគភ៌សុទ្ធតែអាចដឹងបានតាមការថតឆ្លុះអេកូមែនឬ? នេះជារឿងត្រឹមត្រូវ។ការឆ្លុះថត អេកូទៅតាមដំណាក់កាលរបស់គត៌អាចជួយដល់គ្រូពេទ្យផ្នែកសម្ភព និង ស្ត្រីដែលមានគភ៌យល់ច្បាស់ពីការវិវត្តន៍ទៅរបស់គត៌។ ការថតឆ្លុះនៅពេលគភ៌មានអាយុបាន៣ខែដំបូងអាចជួយដល់គ្រូ ពេទ្យធ្វើការគណនាពីអាយុរបស់គភ៌យ៉ាងប្រាកដព្រមទាំងកំណត់ពីពេលវេលាដែលត្រូវប្រសូត្រទៀតផង។
៣.រាប់ចាប់តាំងពីគភ៌មានអាយុបាន១២សប្តាហ៍ទៅតើការឆ្លុះថតអេកូជួយឱ្យបានដឹងជាមុនអំពីលក្ខណៈរបស់គភ៌មានភាពមិនប្រក្រតីយ៉ាងណានោះតើពិតមែនដែរឬទេ?មិនមែនយ៉ាងដូច្នេះទេ។ការឆ្លុះថតអេកូក្នុងរយៈគភ៌មានអាយុបានត្រឹម៣ខែជាករណីដ៏សំខាន់ដើម្បីឱ្យគ្រូពេទ្យរកឃើញថាគភ៌មានរូបភាពយ៉ាងណាការវិវត្តន៍នៃរូបកាយរបស់គភ៌។ ថ្វីបើយ៉ាងដូច្នេះក្តីក៏ភាពអប្រក្រតីទាក់ទិនទៅនឹងរូបកាយក៏ដូចជាសមាសភាពនៃការបង្កើតសរីរាងយ៉ាងណានោះការឆ្លុះថតអេកូបែបនេះមិនអាចរកឃើញបាននោះឡើយ។
៤.តើការឆ្លុះថតអេកូមុនពេលប្រសូតជាករណីដ៏សំខាន់បំផុតសំរាប់ពេលប្រសូតរបស់ស្ត្រីជាអនាគតអ្នកម្តាយនោះមែនដែរឬទេ?នេះជាករណីដ៏ចាំបាច់មួយដែលត្រូវតែធ្វើការឆ្លុះថតអេកូរ។ជាលក្ខណៈ ដ៏ពិសេសដូចជាមាតាកើតមានជំងឺអ្វីមួយក៏ដោយសារតែគភ៌ក្រវិវត្តន៍ឬក៏វិវត្តន៍ទៅមុខយឺតយ៉ាវពេកនៅក្នុងស្បូន។
៥.តើការឆ្លុះថតអេកូជាញឹកញាប់ពេកអាចនាំឱ្យអន្តរាយដល់សុខភាពរបស់គភ៌មែនដែរឬទេ?ប្រសិនបើមានការយល់ឃើញយ៉ាងដូច្នេះ ប្រាកដជារឿងខុសឆ្គងនោះហើយ។ ការថតចុះអេកូបែបនេះត្រូវតែបានធ្វើឡើងយ៉ាងហោចណាស់ក៏៣ដងចំពោះស្ត្រីដែលមានគភ៌ហើយមានការវិវត្តន៍ទៅជាប្រក្រតី។ ទោះជាយ៉ាងណាក្តី ក៏មិនមានការហាមប្រាមយ៉ាងណានោះទេ ខណៈដែលស្ត្រីជាមាតាធ្វើការ ថតឆ្លុះគភ៌ជាច្រើនលើកនោះ។រហូតមកដល់ពេលបច្ចុប្បន្ននេះផងទៅទៀត ក៏នៅមិនទាន់មានការសិក្សាស្រាវជ្រាវណាមួយដែល អះអាងថា ការថតឆ្លុះគភ៌ផ្តល់ក្តីអន្តរាយដល់សុខភាពនោះ។ ដោយសារតែហេតុយ៉ាងដូច្នេះហើយ ទើប បានជាការឆ្លុះអេកូត្រូវបានគេចាត់ទុកថាជាការត្រួតពិនិត្យគភ៌ ប្រកបដោយសុវត្ថិភាពហើយក៏នៅមិនទាន់មានបច្ច័យណាមួយបង្ហាញឱ្យឃើញថាការធ្វើយ៉ាងនេះនាំឱ្យកើតមានក្តីអន្តរាយដល់គភ៌នោះទេ។ថ្វីបើក្តីអន្តរាយដែលអាចនឹងមានឡើងដោយការឆ្លុះថតអេកូចំពោះទារកនៅក្នុងផ្ទៃ នៅពុំទាន់មាន ការបញ្ជាក់បង្ហាញថា មិនមានទេនោះក្តីក៏ក្រុមអ្នកជំនាញផ្នែកអេកូសាស្ត្របានធ្វើការដាស់តឿនទូន្មាន ដល់ស្ត្រីដែលមានគភ៌ទាំងឡាយថាមិនគួរធ្វើការឆ្លុះអេកូក្រៅពីគោលដៅវេជ្ជសាស្ត្រនោះទេ ដូចជាឆ្លុះថតចង់ដឹងថាមិនគួរធ្វើការឆ្លុះអេកូក្រៅពីគោលដៅវេជ្ជសាស្ត្រនោះទេដូចជាឆ្លុះថតចង់ដឹងថាតើកូនប្រុសឬស្រីឬគ្រាន់តែដោយចង់ដឹងពីទ្រង់ទ្រាយ របស់ទារកនៅក្នុងផ្ទៃយ៉ាងណានោះ។
Filed Under:
សុខភាពបន្តពូជនិងរោគស្រី្ត