123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

អាហារ និងជាតិបំប៉ន

សុខ​ភាពល្អ​មិនមែន​អាស្រ័យ​លើ​បច្ចេកទេស​ខ្ពស់​ឬ​ឱសថ​ ពិសេស​នោះទេ។ គ្រូពេទ្យ​ដែល​ល្អ​បំផុត​គឺ​ខ្លួនឯង​ផ្ទាល់​នេះឯង។ឯ​ឱសថ​ល្អ​បំផុត​គឺ​ ពេលវេលា ។ រី​ស្ថាន​ភាពល្អ​បំផុត​គឺ​ការ​ស្ងប់ស្ងាត់។ ចលនា​ល្អ​បំផុត​គឺ​ការដើរ។ ចំណែក​ការហូបចុក​ល្អ​បំផុត​គឺ​សមរម្យ និង​របៀប​វិទ្យាសាស្ត្រ។

ខាងក្រោម​នេះ​ជាគោលការណ៍​មូលដ្ឋាន២ក្នុងការ​បំប៉ន​ដើម្បី​សុខភាព​ប្រពៃ ៖

គោលការណ៍“មួយ ពីរ បី បួន ប្រាំ”“មួយ”កែវ​ទឹកដោះគោ​រាល់ថ្ងៃ

បច្ចុប្បន្ន​មាន​មនុស្ស​កំពុង​ខ្វះ​ជាតិ“កាន់​ស៊ី”ជាច្រើន​ដែលជា​មូលហេតុ​នៃ​ជំងឺ

-ឈឺ​ឆ្អឹង ឈឺចង្កេះ ចុក​ចង្កេះ ចុក​ជើង

-ខ្នង​កោង មួយថ្ងៃ​កាន់តែ​តឿ កាន់តែ​តូច​កាន់តែ​ចាស់​រាងកាយ​កាន់តែ​រួញ

-បាក់ឆ្អឹង ឆ្អឹង​ផុយស្រួយ ងាយ​នឹង​ប្រេះ ​ឬ បាក់។ អ្នក​ធម្មតា​ត្រូវការ​ជាតិ“ កាន់ស៊ី ” មួយថ្ងៃ​៨០០ម្ដង។ ចំណែក​អាហារ​បី​ពេល​គឺមាន​ជាតិ “កាន់​ស៊ី”ត្រឹមតែ ៥០០mg ប៉ុណ្ណោះ នៅ​ខ្វះ ៣០០mg ទៀត។ ទឹកដោះ​គោមួយ​កែវ​គឺមាន​សារជាតិ “ កាន់​ស៊ី ”ប្រមាណ ៣០០ mg ដូច្នេះ​ត្រូវ​ទទួលទាន​ទឹកដោះ​គោមួយ​កែវជា​រៀងរាល់ថ្ងៃ។ បើ​មិន​ចូលចិត្ត​ទឹកដោះគោឆៅ​ទេ អ្នក​អាច​ប្ដូរ​យក ទឹកដោះគោ​ជូរ ឬ ទឹក​សណ្ដែកខៀវ។ ប៉ុន្តែចំនួន​ជាតិ“កាន់​ស៊ីក្នុង​ទឹក​សណ្ដែកសៀង​មួយ​កែវ​អាច ស្មើនឹង​ពាក់​កណា្ដ​ល​នៃ​ទឹកដោះគោ​ប៉ុណ្ណោះ​ដូច្នេះ​គួរ​ទទួលទាន​ពីរ​កែវ​គឺ ​បាន​ហើយ ។

“ពីរ”រយ​ក្រាម​ជាតិ”កាបូន​អី​ដ្រា​ត”

ចំនួនសារជាតិនេះប្រហាក់ប្រហែលនឹង៦-៨សំឡឹងនៃអាហារ។ គួរតែកាត់បន្ថយប្រភេទដូចអង្ក ម្សៅម៉ីនឹងជួយរក្សាទម្ងន់កាត់បន្ថយភាពធាត់។

“បី”ចំណែកប្រូតេអ៊ីន

ប្រហាក់ប្រហែល​នឹង​សាច់​សុទ្ធ​មួយ​ដំឡឹង ស៊ុតមាន់​មួយគ្រា​ប់​តៅហ៊ូ​ពី​តម្លឹង ត្រី និង​បង្កង ពីរ​តម្លឹង​និង សាច់មាន់ ឬ ទា​ពីរ​តម្លឹង។ បើ​ទទួលទាន​ច្រើនជាង​នេះ​នឹង​ប៉ះពាល់​ដល់​ការរំលាយ​អាហារ​បង្ក​ជា​ សារធាតុពុល​ក្នុង​ពោះវៀន។ បើ​ពិសា​តិច​នឹងខ្វះ​ជាតិ​បំប៉ន “ប្រូតេអ៊ីន” ក្នុង​សាច់​គឺ​ល្អ​បំផុត។ ឯ​ប្រូតេអ៊ីន​ដែល​ល្អ​ជាងគេ​ក្នុង​បន្លែ​ផ្លែឈើ​នោះ​គឺ​សណ្ដែកសៀង។ ប្រូតេអ៊ីន​ក្នុង​សណ្តែកសៀង​មិន​ត្រឹមតែ​ជា​ជាតិ​បំប៉ន​នោះទេ​ថែមទាំង​ជា​ ជាតិ​អាច​ព្យាបាល​ជំងឺ​សំរាប់​ស្ត្រីនៅ​ជិត​អស់​រដូវ​ទៀតផង។

“បួន”ឃ្លា ៖

នោះ​គឺ៖ “ធំ​ល្មម​តូច​ល្មម មិន​ផ្អែម​មិន​ប្រៃ បី​បួន​ប្រាំ​ពេល ប្រាំពីរ​ប្រាំបី​ចំណែក​ឆ្អែត។

-“ធំ​ល្មម​តូច​ល្មម” គឺ​ការ​រួមផ្សំ​អាហារ​ដូចជា បាយ ដំឡូង​មី ពោត... ដែល​ចែកជា៣-៤ពេល។

-“បី​បួន​ប្រាំ​ពេល” គឺ​ការបង្ហាញ​ពី​ចំនួន​ដង​នៃ​ការ​ញ៉ាំ​អាហារ​ក្នុង​មួយ ថ្ងៃ។

​ -“ប្រាំពីរ​ប្រាំបី​ចំណែក​ឆ្អែត”គឺជា​ការ​ញ៉ាំ​ឆ្អែត​ត្រឹម៧០-៨០%ប៉ុណ្ណោះ។

“ប្រាំ”រយ​ក្រាម​បន្លែ​ផ្លែឈើ៖

បើ​មួយថ្ងៃ​ទទួលទាន​បាន​គ្រប់គ្រាន់​នូវ​ផ្លែឈើ​នោះ​អាចជួយ​ដល់​ការការពារ​ជំងឺមហារីក​បាន៥០%។

គោលការណ៍ប្រាំពណ៌

“លឿងទុំ”

គឺ​និយាយ​ដល់​ការ៉ុត ឪឡឹក ដំឡូង​ពណ៌​លឿង​ពោត ល្ពៅ និង ម្ទេស.....

នៅក្នុង​បន្លែ​ពណ៌​លឿងទុំ ក្រហមខ្ចី មាន​សារជាតិ​វី​តា​មិន A ច្រើន​អាចជួយ​ដល់​អ្នក​ខ្វះ“កា​ស៊ីន” និង VitaminA ។ អាការ​អ្នក​ខ្វះ Vitamin A និង“កា​ស៊ីន”គឺ​ងាយ​ផ្ដាសាយ គ្រុន រលាក amidan(ចំពោះ​ក្មេង) មហារីក​នៅ​វ័យ​កណ្ដាល រឹង​សាច់ដុំ​បេះដូង ជំងឺ​ស្រវាំងភ្នែក​នៅ​វ័យចាស់ បន្ថែម Vitamin A នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​ប្រសើរ​បំផុត។

“ក្រហម”


គឺ​ចង្អុល​ពី​ផ្លែ​ប៉េងប៉ោះ និង ស្រា​ទំពាំងបាយជូរ។

មួយថ្ងៃ​ញ៉ាំ​មួយ​ផ្លែ​ទុំ​អាច​កាត់បន្ថយ​ឱកាស​កើត​មហារីក។សំរាប់​អ្នកមាន​ កម្លាំង​មាំមួន​អាច​ញ៉ាំ​ស្រា ទំពាំងបាយជូរ ឬ ស្រា​ដំណើប(មិន​លើស៥០-១០ml) គឺអាច​ជួយ​ដល់​បេះដូង។ ស្រា​ទំពាំងបាយជូរ និង ប៉េងប៉ោះ​ក៏​អាច​បន្ថយ​ភាព​មួ​មៅ​បាន។

ខៀវ”

គឺ​ចង់​និយាយ​ពី​តែ​បៃតង(ខៀវ)តែ​ជា​ប្រភេទ​ភេ​ស​ជ្ជះ​ល្អ​បំផុត​ក្នុងចំណោម​ ទឹក​ពិសា ហើយ​តែ​ពណ៌​បៃតង​ល្អ​បំផុត​ក្នុងចំណោម​តែ​គ្រប់​ប្រភេទ។ ដោយសារតែ​បៃតង​មាន​សារជាតិ​ដែល​ប្រឆាំង នឹង​“អុកស៊ីតកម្ម”​ បន្ថយ​ឱកាស​កើត​ដំ​ពក​និង​បន្ថយ​ការឡើងរឹង​នៃ​សាច់ដុំ​បេះដូង។ ដោយសារ​ឥទ្ធិពល​នេះ​ធ្វើឱ្យ​ពន្យារពេល​ឈានទៅរក​ចាស់​បាន។ នេះ​ជា​មូលហេតុ ដែល​កាន់តែ​នៅ​ក្មេង​ពេល​ញ៉ាំ​តែ​បៃតង​កាន់តែច្រើន។ ហើយ​នេះ​ក៏ត្រូវ​បាន​ពិសោធ និង ប្រើប្រាស់​នៅលើ​ពិភពលោក។

“ខ្មៅ”

សំដៅ​ចំពោះ​ផ្សិតខ្មៅ​ផ្សិត​ខ្មៅ​អាច​បន្ថយ​ភាព​ស្អិត​ជាប់​គ្នា​របស់​ឈាម​ ធ្វើឱ្យ​ឈាម​ដើរ​ល្អ ការពារ​ការ ប្រមូល ឈាម​នៅ ខួរក្បាល បន្ថយ​ភាព​រួញ​នៃ​បេះដូង​និង​បន្ថយ​ឱកាស​កើត​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន។


Filed Under
: