123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

ស្ត្រី​រមែង​គិតពី​ការទិញ​របស់របរ​នៅ​គ្រប់​នាទី​ដោយ​មិន​ចង់​ប្រាប់​ស្វាមី ឬ​សង្សារ​ឱ្យ​ដឹង​ឡើយ​

តាម​ការស្រាវជ្រាវ​បានឱ្យដឹង​ថា​ចំពោះ រឿងរ៉ាវ​ដែល​ថា​មនុស្ស​យើង​គេង​លក់​ក្នុង​មួយ​ថ្ងៃ​៨​ម៉ោង ស្មើ​នឹង​រឿង​ដែល​ថា​ការចូល​ទៅ​ទិញ​ទំនិញ​បាន​ឆ្លង​ចូល​ដល់​ខួរក្បាល​ស្ត្រី​ដែល​មិន​គួរឱ្យ​ជឿ​ដល់​ទៅ​មួយថ្ងៃ ៩៦០ លើក និង​ក្នុង​មួយ​សប្តាហ៍ ៦.៧២០​លើក​។​

ស្របពេល​ជាមួយគ្នានេះ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​មុននេះ​បានបញ្ជាក់​ថា​បុរស​នៅ​លីវ​មាន រឿង​តែ​មួយ​ដែល​គ្រប់គ្រង​ខួរក្បាល គឺ​ការរួមរ័ក​ដោយ​គិត​ពី​រឿង​នេះ​នៅ​រៀងរាល់​៥២​វិនាទី ខណៈ ដែល​ស្ត្រី​នឹក​ពី​រឿង​នេះ​ក្នុង​មួយ​ថ្ងៃ​តែ​មួយ​លើក​ប៉ុណ្ណោះ​។ ការស្រាវជ្រាវ​ជា​ចុងក្រោយ​របស់ Cosmopolitan.co.uk កាលពី​ថ្ងៃ​ទី​១១​មិថុនា​កន្លង​មក​បាន​មក​ពី​ការស្រាវជ្រាវ​លើ​គំនិត​យល់ឃើញ របស់​ស្ត្រី​អាយុ​ពី ១៩-៤៥​ឆ្នាំ​ចំនួន​៧៧៨​នាក់​ដោយ​ឃើញ​ថា​៧៤%​គិត​ពី​ការរៀបចំ​ទិញ​របស់​របរ នៅ​រៀងរាល់​នាទី និង ២​ភាគ​៥​បាន​ប្រាប់ថា​ខ្លួនឯង​ជាប់ចិត្ត​ការទិញ​កាបូប និង​ស្បែកជើង​ហើយ ជាង​១​ភាគ​១០​គិតគូ​តែ​ពី​ឧបករណ៍​តុបតែង និង​គ្រឿងសំអាង​។​

ទោះបីជា​មាន​ការទាក់ទាញ​ពី​ស្ថានភាព​ទំនិញ​ក៏​ដោយ​ប៉ុន្តែ​ការទិញ​ទំនិញ​រីក​រាលដាល​នេះ អាច​ពុះពារ នឹង​ក្តីកង្វល់​នេះ​បាន​ដោយ​មិន​ដឹង​ខ្លួន​។ ៦២% ប្រាប់​ថា​យល់ព្រម​ចំណាយ​ប្រាក់​ច្រើន និង​៨%​ត្រៀម​យកប្រាក់​ដែល​សន្សំទុក​សំរាប់​ចំណាយ​លើ​ការជួល​ផ្ទះ ឬ​ថ្លៃ​នៃ​ការបង់​ឈ្នួល​ផ្ទះ​មក​ទិញ របស់របរ​ដែល​ចង់បាន​។​
ជិត​២៥% មិន​បាន​គិត​ច្រើន​ទេ​បើ​ត្រូវ​ចំណាយ​ប្រាក់ ២០០​ផោន ឬ​ច្រើន​ជាង​នេះ​ដើម្បី​វត្ថុ ដែល​ចង់​បាន​ជា​យូរ​មក ហើយ​និង​ជាង​១​ភាគ​៣ នឹង​ទិញ​វត្ថុ​នោះ​៣​ពណ៌​យ៉ាងតិច​។​

ជា​ធម្មតា​នោះ​ក្រុម​ស្រាវជ្រាវ​ដែល​អស់​ប្រាក់​យ៉ាងហោច​៣០%​នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ ទៅលើ​សំលៀកបំពាក់ និង​ចំណុច​ដែល​អាច​ជា​វត្ថុ​ដែល​បុរស​ខ្វល់ខ្វាយ​បំផុត គឺ​នារីៗ​ចូលចិត្ត​ទិញ ទំនិញ​ច្រើនជាង​ប្រើប្រាស់​ពេលវេលា​នៅ​ជាមួយ​សង្សារ និង​ជា​ច្រើន​នាក់​សារភាពថា​លាក់​ទុក​រឿង រ៉ាវ​ការចូល​ទិញ​ទំនិញ​ជា​អាថ៌កំបាំង​ដើម្បី​កុំឱ្យ​សង្សារ​ឬ​ស្វាមី​ដឹងថា​ចំណាយ​ប្រាក់​ប៉ុន្មាន​។ លើសពី នេះ​នារី​ជិត​ពាក់កណ្តាល​បាន​ប្រាប់ថា​មិន​ចូលចិត្ត​ស្លៀកពាក់​សំលៀក​បំពាក់​ច្រំ​ដែល និង​១​ភាគ​១០ ធុញថប់​ឯកសណ្ឋាន​ថ្មី​ទោះបីជា​កន្លងផុត​ត្រឹមតែ​២​សប្តាហ៍​ក៏ដោយ​។​

នៅពេល​ចង់​ទិញដូរ​ស្ត្រី​ភាគច្រើន​ចូលចិត្ត​ទៅ​ម្នាក់ឯង​ច្រើន​ជាង​ទៅ​ជាមួយ​ស្វាមី​ឬ​សង្សារ​។ ក្រៅពី​នោះ​លទ្ធផល​ស្រាវជ្រាវ​កាលពីដើមឆ្នាំ​ថែម​ទាំង​បញ្ជាក់ថា​ស្ត្រី​មិន​ចូលចិត្ត​ចំពោះ​ឬ​ក​ពារ​ធុញ ថប់ និង​ការលើក​នាឡិកា​ឡើង​មើល​ជា​ញឹកញាប់​របស់​ស្វាមី ឬ​សង្សារ​ឡើយ​។​

លោក​សាស្ត្រាចារ្យ​ថេន​ព្រីន មក​ពី​មហាវិទ្យាល័យ ហ្គ្រ៉េ​មឺ​គែន​វ៉េ​ល បាន​ថ្លែង​ពី​រឿង​នេះ​ថា មនុស្ស​យើង​រមែង​គិត​ពី​វត្ថុ​ដែល​ធ្វើឱ្យ​ខ្លួនឯង​មាន​សេចក្តីសុខ និង​សេចក្តីសុខ​នោះ​រមែង​ស្ថិតនៅ ក្នុងដំណាក់កាល​ការត្រៀម​លក្ខណៈ និង​ដាក់​ផែនការ​នៅ​ក្នុង​គំនិត​។


Filed Under
: ,