123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

ផ្សែង​បារី​ជាមួយ​នឹង​សុខភាព​បន្ត​ពូជ

ផ្សែង​បារី​ពិតជា​បង្ក​ឱ្យ​កើត​មានក្តី​អន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​មិន​មែន​ត្រឹមតែ​​សុខភាព​របស់​មនុស្ស​(​និយាយ​ជា​រួម​) ​នោះទេ​គឺ​ថែម​ទាំង​បង្ក​ឱ្យ​មាន​ការ​​ប៉ះពាល់​ដល់​សុខភាព​នៃ​ការ​បន្ត​ពូជ​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៅទៀត​...

​ទោះជា​​យ៉ាងណាក្តី​ក៏​បញ្ហា​យ៉ាង​ដូច្នេះ​មិន​មាន​នរណា​ចាប់អារម្មណ៍​សោះឡើយ​បើ​ទោះជា​នៅ​ក្នុង​ប្រព័ន្ធ វេជ្ជសាស្ត្រ​ក្តី​។​ បើ​គិត​ជា​មធ្យម​គឺមាន​៣០​ភាគរយ នៃ​ក្រុម​បុរស​ភេទ​ស្ថិតនៅ​ក្នុង​វ័យ​បន្ត​ពូជ​កំណើត​បង្កើត​​កូន​បាន​បើ​ជា​និយម​ជក់បារី​។ ជក់បារី​ជា​រឿង​ដ៏​អាក្រក់​មួយ​ប៉ះពាល់​ដល់​សមត្ថភាព​បង្ក​កំណើត​ទាំង បុរស់​នឹង​ស្ត្រី​បើ​និយាយ​អំពី​ស្ត្រី​វិញ​ការជក់បារី​ក៏​មាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​រដូវ​ប្រចាំខែ​របស់ នាង​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​សារជាតិ​បារី​(​នីកូទីន​)​ក៏​កាន់តែ​ជះ​ឥទ្ធិពល​មិនល្អ​ទាល់តែសោះ ដល់​សំបុ​កពង​អូ​វ៉ុល​ព្រមទាំង​ភាព​ស្ថិត ស្ថេរ​របស់​ពង​អូ​វ៉ុល​។​

បើ​និយាយ​ពី​បុរស​ភេទ​វិញ ជក់បារី​ធ្វើឱ្យ​គុណភាព​នឹង​បរិមាណ​នៃ​ទឹកកាម​(​មេ​ជីវិត​)​កាន់តែ ធ្លាក់ចុះ​ទៅ ឬក៏​អាច​ធ្វើឱ្យ បុរស​បាត់បង់​សមត្ថភាព​រួមរ័ក​(​ងាប់​លិង្គ​ឬ​ឆាប់​ចេញ​ទឹកកាម​នៅពេល​រួម ភេទ​)​។ ទោះជា​យ៉ាងណាក្តី ក៏​ការ​ជំរាប​ជូន​នៅពេល​សំដៅ​ទៅលើ​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី​ជា​មួយ នឹង​ការជក់បារី​។​

លទ្ធភាព​ដែល​ត្រូវ​មាន​ផ្ទៃពោះ​ជក់បារី​បាន​ធ្វើឱ្យ​មាន​ការកាត់បន្ថយ​ចុះ​នៅ​លទ្ធភាព​សមត្ថ​- ភាព​នៃ​ការ​មាន​គភ៌​បើ​ទោះបីជា​រយៈពេល​ជា​រៀងរាល់​ខែ​ត្រូវ​តែ​អាច​មានគភ៌​ប្រសិនបើ​នាង​ព្រម ទទួលយក​ការរួមរ័ក​ជាមួយ​ដៃគូ​ជា​បុរស​ក្តី​។​លទ្ធភាព​ដែល​អាច​មានគភ៌​បាន​ចំពោះ​ស្ត្រី​ជក់​បារី​មាន ត្រឹមតែ​១​ភាគ​៣​តែប៉ុណ្ណោះ​(៣០​ភាគរយ​)​បើ​ប្រៀបធៀប​ទៅ​នឹង​ស្ត្រី​ដែល​មិន​ជក់បារី​។​ជក់បារី​កាន់ តែ​ច្រើន​លទ្ធភាព​មានគភ៌ក័​កាន់តែតិច​។​

រដូវ​ប្រចាំខែ​ជក់​បារី​នឹង​បណ្តាល​ឱ្យ​មាន​ការប្រែប្រួល​ផ្លាស់ប្តូរ​កំរិត​អ័រម៉ូន​គ្រប់យ៉ាង​ក្នុងនោះ មាន​ទាំង​អ័រម៉ូន​Estro-gene(​អេ​ស្ត្រូ​ចេ​ន​)​។​ការប្រែប្រួល​អ័រម៉ូន​យ៉ាងនេះ​ហើយ​ដែល​បណ្តាល​ឱ្យ​កើត មាន​ជា​បញ្ហា រាំង​ស្កាត់​ពង​អូ​វ៉ុល​ដែល​ត្រូវ​ជ្រុះ​ធ្លាក់​ចុះ​មក​នោះ​ដែល​នាំ​ឱ្យ​រដូវ​ប្រចាំខែ​របស់​ស្ត្រី​មាន ការប្រែប្រួល ឬ​រដូវ​មិន​ទៀងទាត់​ប៉ះពាល់​ដល់​ករណី​មាន​គភ៌​(​ពង​អូ​វ៉ូ​ល​និង​មេ​ជីវិត​ស្ពែម៉ាតូហ្សូអ៊ី​ត មិន​អាច​ប្រសព្វ​ជាមួយគ្នា​បាន​។​

អ្នក​ជក់បារី​ច្រើនតែ​ទទួលរង​ករណី​អ​ស់សរដូវ​ប្រចាំខែ​ប្រចាំជីវិត​មុន​ស្ត្រី​ដែល​មិនមែន​ជា អ្នក​ជក់បារី​។​និយាយ​ជា​រួម​ទៀត​នោះ​រយៈពេល​ដែល​អាច​បង្ក​កំណើត​(​មាន​គភ៌​)​បាន​របស់​ក្រុម​ស្ត្រី ដែល​ជក់បារី​កាន់តែ​តិច​ទៅ​(​ឬ​កាត់​បន្ថយ​ទៅ​)​ប្រៀបធៀប​ជាមួយនឹង​ស្ត្រី​ទាំងឡាយ​ដែល​មិន​បាន ជក់បារី​។​ការស្រាវជ្រាវ​ពិសោធន៍​ក៏​បាន​រកឃើញ​ផងដែរ​ថា សា​ធាតុ​នីកូទីន​(Nicotine)​ដែល​មាន​នៅក្នុង បារី​នោះ​ហើយ​ជា​មូលហេតុ​ដ៏​ចំបង​បង្អស់​ធ្វើឱ្យ​មាន​ការប្រែប្រួល​ដល់​រដូវ​ប្រចាំខែ​របស់​ស្ត្រី​នោះ​។​


Filed Under
: