អំពីអាការៈរលាកប្លោកនោមធ្ងន់ធ្ងរ
|
|
អាការៈរលាកប្លោកនោមធ្ងន់ធ្ងរឬហៅតាមភាសាឡាតាំងថា Cystite Compliquee កើតមាននៅពេលដែលលេចចេញជាសញ្ញាគ្រុនក្តៅឈឺចាប់ ចង្កេះប៉ែកខាងក្រោយខ្នងខ្លាំង។នោះក៏ដោយសារតែអាការៈកើតមានយ៉ាងញឹកញាប់រហូតដល់លើសពី៤ដងក្នុង១ឆ្នាំ។ករណីធ្ងន់ធ្ងរបែបយ៉ាងនេះពិតជាអាចកើតមានឡើងចំពោះមនុស្សមួយចំនួនដែលជា ចាំបាច់ត្រូវតែរកឱ្យឃើញពីមូលហេតុជាក់លាក់ពិសេសស្ត្រីពេលមានផ្ទៃពោះបែរជាកើតអាការៈ រលាកប្លោកនោមយ៉ាងធ្ងន់ធ្ងរយ៉ាងដូច្នេះជាចាំបាច់ត្រូវត្រូវតែធ្វើការព្យាបាលឱ្យបានយ៉ាងត្រឹមត្រូវ បំផុត។ ជាមួយគ្នានេះផងដែរអាការៈនៃជំងឺដែលកើតមានចំពោះក្មេងអាយុក្រោម១៥ឆ្នាំនិងមនុស្ស ចាស់ជរាអាយុលើសពី៦៥ឆ្នាំទៅ ហើយនោះក៏ចាំបាច់ត្រូវតែធ្វើការព្យាបាលឱ្យបានដិតដល់។ វិធានការនៃការតាមដានពិនិត្យអាការៈធ្វើឡើងដោយៈ
១. ការថត Cystoscopieដើម្បីរកឱ្យឃើញពីករណីថាតើមានបញ្ហារលាកប្លោកនោមដែរឬទេ?
២. ការឆ្លុះមើលដោយវិទ្យុ Radiographine នៅផ្នែកត្រង់ខាងក្រោម និងការធ្វើអេកូ (Echograp hie Renale et Vesicale) ត្រង់ផ្នែកតម្រងនោមប្លោកនោមជាដើម។
តាមរយៈការត្រួតពិនិត្យដោយមធ្យោបាយ និងឧបករណ៍ទាំងអស់នេះមានប្រយោជន៍ក្នុង ការរកឱ្យឃើញថា តើអាចមានបញ្ហាដំណើរការមិនស្រួលនៃសរីរាង្គទាំងនេះឬអាចមានដុំក្រួសជា Calculនៅក្នុងតម្រងនោមអាចមានដុំពក(Tumeur)ឬក៏អាចមានបញ្ហាស្ទះនោមដែរឬយ៉ាងណា។ ការទូន្មានដើម្បីបង្ការបញ្ហដើម្បីចៀសវាងករណីកើតមានបញ្ហារលាកប្លោកនោមទូទៅជាចាំបាច់ត្រូវ តែ ៖
១. ពិសាទឹកឱ្យបានច្រើនប្រយោជន៍ដើម្បីធ្វើឱ្យទឹកម៉ូត្រមិនកករល្អក់ខ្លាំងពេក
២. មានការប្រតិបត្តិអនាម័យឱ្យបានត្រឹមត្រូវក្នុងការលាងសំអាតប្រដាប់ភេទជាប្រចាំថ្ងៃ ប៉ុន្តែមិនញឹកញាប់ពេកនោះទេ។ ជាចាំបាច់ត្រូវតែមានការចាប់អារម្មណ៍ដល់ប្រភេទសាប៊ូប្រើប្រាស់ ត្រូវតែមានកំ រិត ph ត្រឹមត្រូវបំផុតដើម្បីកុំឱ្យសាច់ត្រង់ទីអាថ៌កំបាំងនោះមានសំណើមពេកឬស្ងួត ពេក។
៣. ចៀសវាងនូវបញ្ហាទល់លាមកខ្លាំងពេកដែលបណ្តាលឱ្យពោះវៀនធំរងបញ្ហាជាមួយ នឹងការកើតឡើងនូវប្រភេទមេរោគជីវ៉ាណូ(Games)នៅក្នុងពោះវៀនកាន់តែច្រើនដែលនាំឱ្យកកើត ទៅជាអាការៈរលាកប្លោកនោមបាន។
៤. ជារៀងរាល់ពេលដែលធ្វើការបន្ទោរបង់ត្រូវតែប្រតិបត្តិការជូតសំអាតគូថពីមុខមក ក្រោយធ្វើយ៉ាងណាកុំឱ្យមានការកកិតប៉ះពាល់ដល់ប្រដាប់ភេទ (យោនី-ទ្វារមាស)និងរន្ធនោមជា មួយ នឹងក្រដាសអនាម័យ។
៥. ការប្រើប្រាស់សម្លៀកគ្រឿងក្នុង(ខោស្លីប-ខោទ្រនាប់)ផលិតអំពីក្រណាត់សាច់អំបោះ ពីធម្មជាតិ(ក្រណាត់កូតុង) ដោយគួរតែចៀសវាងការប្រើសំលៀកគ្រឿងក្នុងនេះដែលផលិតអំពី ក្រណាត់សំយោគព្រោះងាយបង្កឱ្យបាក់តេរីរស់នៅ។
៦. ចៀសវាងការស្លៀកខោក្រៅ ឬសំពត់ (ហ្ស៊ីប) តឹងរិបណែនខ្លាំងពេក។
៧. ត្រូវតែរូតរះទៅដុសលាងសំអាតប្រដាប់ភេទភ្លាមៗតែម្តងក្រោយពីមានការរួមរ័ក (មានសិច) ជាមួយដៃគូរួចហើយនោះ។
ជាការចងចាំ
ករណីកើតមានអាការៈរលាកប្លោកនោមរមែងកើតមានចំពោះស្ត្រីភាគច្រើនបំផុត ប៉ុន្តែទោះ ជាយ៉ាងនេះក្តីវាជាអាការៈធួនល្មមមិនមែនធ្ងន់ធ្ងរពេកទេ។ការប្រតិបត្តិក្នុងការព្យាបាលអាចធ្វើទៅ បានយ៉ាងងាយដោយគ្រាន់តែប្រើថ្នាំតែម្តង ឬតែមួយមុខគត់ប៉ុណ្ណោះ។
ប្រការដ៏សំខាន់ គឺពិសារទឹកឱ្យកាន់តែច្រើនកាន់តែល្អនៅពេលអាកាសធាតុក្តៅស្អុះស្អាប់ ខ្លាំងរួមជាមួយ នឹងការប្រតិបត្តិប្រកបដោយអានាម័យ និងធ្វើជាប្រចាំ។ប្រសិនបើអាការៈរលាក ប្លោកនោមនោះតែងតែកើតមានជាញឹកញាប់ ហើយនៅតែមិនអាចសះស្បើយតាមការព្យាបាល ត្រឹមត្រូវតាមស្តង់ដាចាំបាច់ណាស់ដែលត្រូវតែស្វែងរកឱ្យឃើញពីមូលហេតុផ្សេងទៀតពាក់ព័ន្ធទៅ នឹងករណីប៉ះពាល់ដល់ប្រព័ន្ធម៉ូត្រ។
ចំពោះស្ត្រីមានផ្ទៃពោះត្រូវតែធ្វើឱ្យប្រាកដថាការព្យាបាលមានប្រសិទ្ធភាពនិងបានសេះ ស្បើយជាស្ថាពរដោយមិនបណ្តែតបណ្តោយទុកឱ្យជំងឺនៅយ៉ាងដូច្នេះមិនបានធ្វើការព្យាបាលនោះ ឡើយ។
Filed Under:
សុភាពទូទៅ