123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

គួរ​ប្រញាប់​ដាស់​កូនស្រី​ពេញវ័យ​ឱ្យ​ហាត់ប្រាណ​ដើម្បី​ចៀសផុត​ពី​រោគ​មហារីក​សុដន់​

មាតាបិតា​ដែល​មាន​កូនស្រី​ពេញវ័យ​គួរឱ្យ​កូន​ឧស្សាហ៍​ប្រញាប់​ក្រោក ហាត់ប្រាណ​ព្រោះ​ការសិក្សា​ស្រាវជ្រាវ​មួយ​រកឃើញ​ថា​ស្ត្រី​ដែល​បាន​ហាត់ប្រាណ​តាំងពី​នៅ​វ័យក្មេង​អាយុ​១២​ឆ្នាំ​ឡើង​ទៅ​នោះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ចៀសផុត​ពី​រោគ មហារីក​សុដន់​នៅពេល​ធំ​ពេញវ័យ​តទៅ​ថ្ងៃមុខ​។​

ចំណែក​ស្ត្រី​ដែល​ឈាន​ចូល​វ័យ​អស់​រដូវ វិញ​នោះ​ក៏​មាន​ការណែនាំ​ដូចគ្នា​ដែរ​ថា​ឱ្យ​ធ្វើ​សកម្ម​- ភាព​រាងកាយ​ជាប់​ជា​ប្រចាំ​ដើម្បី​ជួយ​ឱ្យ​ឃ្លាតឆ្ងាយ​ពី​រោគ​ខាងលើនេះ​បាន​ដូចគ្នា​។​

លោក​វេជ្ជបណ្ឌិត ក្រេ​ហាន់​ហ្គោល​ឌី​ត​ក្រុមគ្រូពេទ្យ​មក​ពី​មហារ​វិទ្យាល័យ​វ៉ាស៊ីនតោន បាន ពោលថាចំណុច​ល្អ​ក្នុង​ប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​ជាប់​ជា​បន្ត​ចាប់តាំងពី​វ័យក្មេង​រហូតដល់ វ័យ​ចាស់ជរា​នោះ គឺ​បាន​ទទួល​ប្រយោជន៍​ដ៏​ច្រើន​បំផុត​ជាពិសេស​មនុស្ស​ដែល​ផ្លាប់​ហាត់ប្រាណ ពេញ​រយៈពេល​ពី​អាយុ ១៣​ឆ្នាំ​ដល់ ២២​ឆ្នាំ​។​

លោក​វេជ្ជបណ្ឌិត និង​ក្រុម​ការងារ​បាន​សិក្សា​ពិសោធន៍​និង​តាមដាន​ទៅលើ​ក្រុម​គ្រូពេទ្យ​ក្នុង សហរដ្ឋ​អាមេរិក​ដែល​មាន​វ័យ​ពី ២៤​ទៅ ៤២​ឆ្នាំ​ចំនួន​៦៥០០​នាក់​ដោយ​ឱ្យ​ពួកគេ​ឆ្លើយ​តប​ទៅនឹង សំណួរ​ពាក់ព័ន្ធ​ការ​ហាត់ប្រាណ​ពី​អតីតកាល​តាំងពី​អាយុ​១២​ឆ្នាំ ហើយ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​រក មេរោគ​មហារីក​សុដន់​ក្នុងពេល​៦​ឆ្នាំក្រោយ​។​

គេ​បាន​រកឃើញថា​បុគ្គល​ទាំងអស់នោះ​កើត​មាន​មេរោគ​ក្រោយ​ពី​វ័យ​អស់​រដូវ​ចំនួន ៥៥០ នាក់ និង​មាន ១​ភាគ​៤​ដែល​វិភាគ​រកឃើញថា​អា​ការៈចាប់ផ្តើម​មាន​តាំងពី​អាយុ​នៅ​តូច​ហើយ​ភាគច្រើន មាន​សភាព​ហាក់​ធ្ងន់ធ្ងរ​ទៀត​ផង​។


Filed Under
: ,