នាយុគសម័យនេះមាតាប្រសូតកូនប្រុសងាយទទួលរងគ្រោះផ្តាសាយខ្ពស់បំផុត
|
|
សុភាពស្ត្រីមានផ្ទៃពោះហើយប្រសូតបានកូនប្រុស(ទារក)ងាយប្រឈមមុខនឹងការកើនឡើងនូវអាការៈកើតផ្តាសាយបំផុតនៅក្រោយពេលប្រសូតរួចមក។ក្រុមអ្នកស្រាវជ្រាវបារាំងបានធ្វើការត្រួតពិនិត្យអង្កេតលើស្ត្រីជាមាតាចំនួន១៨១នាក់ហើយ បានរកឃើញ៩ភាគរយកើតអាការៈផ្តាសាយធ្ងន់ធ្ងរគឺបានឱ្យដឹងទៀថាក្នុងនោះមាន៣ភាគ៤សុទ្ធតែបានប្រសូតកូន ប្រុស។
ករណីកើតគ្រុនផ្តាសាយក្រោយពេលប្រសូត គឺជារឿងកើតមានឡើងស្ទើរតែទូទៅចំពោះស្ត្រីជាមាតាវ័យក្មេង។ ការសិក្សាស្រាជ្រាវមួយដ៏ថ្មីបំផុតនៅឯសកលវិទ្យាល័យ Nancy ប្រទេសបារាំងបានរកឃើញថា ១ភាគ៣នៃចំនួនអ្នកចូលរួមធ្វើការស្រាវជ្រាវនោះសុទ្ធតែទទួលរងឥទ្ធិពលដោយអាការៈផ្តាសាយនេះថ្វីបើស្ថិតនៅក្នុងកំរិតតិចតួចឬខ្លាំងយ៉ាងណាក្តី។
ក្រុមអ្នកស្រាវជ្រាវបានសួរដល់សុភាពស្ត្រីជាមាតាទាំងអស់នោះអំពីសុខភាពស្ថានភាពរូបកាយអាការៈឈឺចាប់ព្រមទាំងសុខភាពផ្នែកស្មារតីថែមទៀតផង។ ជាលទ្ធផលទៀតសោតក៏បានបង្ហាញឱ្យឃើញថា៧ភាគ១០នៃស្ត្រីដែលប្រសូតកូនប្រុសតែងតែធ្លាក់ស្រុតចុះនូវគុណភាពនៃជីវិតរស់នៅផ្ទាល់របស់ខ្លួនបើប្រៀបធៀបជាមួយនឹងស្ត្រីទាំងឡាយដែលប្រសូតបានបុត្រីនោះ។
ការស្រាវជ្រាវពិសោធន៍យ៉ាងនេះនៅមិនទាន់គិតដល់ករណីដែលស្ត្រីប្រសូតបុត្ររួចហើយកើតមាន
បញ្ហាបាត់បង់អារម្មណ៍ស្មារតីនៅឡើយផង។
ជាមួយនឹងក្រុមស្ត្រីជាមាតាក្រោយពេលប្រសូតរួចហើយបែរជាបាត់បង់អារម្មណ៍នឹងស្មារតីក្នុងកំរិត ស្រាលគេបានរកឃើញការពិតថាជាក្រុមស្ត្រីដែលប្រសូតបានកូនស្រី។ ដោយឡែកមាតាដែលរងបញ្ហានេះធ្ងន់ធ្ងរជាស្ត្រីដែលប្រសូតបានកូនប្រុស។
ក្រុមអ្នកស្រាជ្រាវបានឱ្យដឹងឹផងដែរថា អាចមកពីមានការខុសប្លែកគ្នាខាងផ្លូវចិត្តយ៉ាងអាថ៌កំបាំងនៅក្នុងខ្លួនរបស់អ្នកម្តាយចំពោះភេទរបស់កូនដែលប្រសូតមក (ប្រុសឬស្រី)ទើបបានជាជះឥទ្ធិ ពលដល់សភាពផ្លូវចិត្តរបស់គេពិសេសចំពោះស្ត្រីជាមាតាទាំងឡាយដែលងាយនឹងប្រឈមមុខចំពោះការបាត់បង់អារម្មណ៍ និងស្មារតី(ករណីធ្ងន់ធ្ងរទៀតសោតហៅថាកើតព្រាយក្រឡាភ្លីង)។
ការសិក្សាស្រាវជ្រាវពិសោធន៍ក៏បានបន្ថែមឱ្យដឹងទៀតថាសភាពប្រែប្រួលស្មារតីនិងសុខភាព របស់ស្ត្រីជាមាតាដែលប្រសូតកូនប្រុសក៏មានមូលហេតុរបស់វាផ្តើមឡើងពីប្រភពនៃទំនាក់ទំនង មិនប្រកបដោយសុភមង្គលជាមួយនឹងបុរសជាប្តី(ឪពុករបស់កូនប្រុសនោះ)នៅក្នុងជីវិតរស់នៅតែ ម្តងគឺនាងអាចមិនសប្បាយចិត្តរាប់ចាប់តាំងពីឪពុកក្មេករហូតដល់ប្តីថែមទៀតផង។
Filed Under:
សុខភាពបន្តពូជនិងរោគស្រី្ត