123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

៤​វិធី​បំបាត់​ក្លិន​ហឹរ​ពី​ម្ទេស​

ថ្ងៃ​ណា​មួយ បើ​អ្នក​បរិភោគ ម្ទេស ហើយ​ហឹរ ទ្រាំ​ពុំ​បាន អាច​ប្រើ​វិធី កម្ចាត់​ដូចខាងក្រោមៈ​
​ ​១-​ប្រើ​បង្អែម​ជួយ​កម្ចាត់
​ ​បើ​បាន​ខាំ​ទំពា​ម្ទ​សចូល​ពេញមាត់ ហឹរ​ទ្រាំ​ពុំបាន ត្រូវ​ប្រញាប់​ប្រើ បង្អែម​ឬ​អាហារ​មាន​រសជាតិ​ផ្អែម​បំបាត់ ទៅវិញ ដូចជា បាយ បាយ​ដំណើប ឬ នំប៉័ង ជួយ​បំបាត់​អា​ការៈបា​ន ព្រោះថា ភាព​ផ្អែម​របស់​អាហារ​ទាំងនេះ​អាច ជួយ​ស្រូប​យក​សារជាតិ​ម្យ៉ាង​ពី​ម្ទេស ឈ្មោះ​ô​ឃែ​ប​សៃ​ស៊ីន​õ ដែល​ធ្វើឱ្យ​កើតការ​ហឹរ​...​ក្តៅ​បាត់​ទៅ​វិញ ។​
​ ​២-​ផ្លែឈើ​បំបាត់​ហឹរ
ប្រើ​វិធី​ផឹកទឹក​ក្រូចឆ្មារ​ឬ​ទឹក​ប៉េងប៉ោះ ស្រស់ៗ​ជួយ​បំបាត់​ហឹរ​បាន​ដូចគ្នា ។ ព្រោះថា អាស៊ី​ត​ពី​ផ្លែ​ឈើ​ទាំង​នេះ ចូល ទៅ​ធ្វើ​ប្រតិកម្ម​ជាមួយ​សារជាតិ​ô​ឃែ​ប សៃ​ស៊ីន​õ​នាំ​ឱ្យ​ភាព​ហឹរ​ថយចុះ ។​
​ ​៣-​អំបិល​ជួយ​បន្ថយ​ភាព​ក្តៅ ហឹ​រ​
​ ​បើសិន​អ្នក​ហា​ន់ ឬ ក្តិច​ម្ទេស ហើយ​ក្តៅក្រហាយ​ដល់​ស្បែក​ដៃ អាច ដោះស្រាយបាន​យ៉ាង​ងាយ គឺ​យក​អំបិល ប្រមាណ​មួយ​ស្លាបព្រា ប្រើ​ត្រដុស​ដៃ ត្រង់​កន្លែង​ត្រូវ​ម្ទេស​ទៅមកៗ​នោះ​ភាព ក្រហាយ​នឹង​បាត់​ទៅ​ឯង ។​
​ ​៤-​ប្រើ​ម្សៅ​បំបាត់ក្តៅ​ហឹរ​ពី​ម្ទេស
​ ​បើ​ដៃ​អ្នក​ត្រូវ​ម្ទេស ហើយ​ចង់ បំបាត់​អាការៈ​ក្តៅ​ហឹ​រនេះ​ចេញ​វិញ យើង​អាច​ប្រើ​វិធី​មួយទៀត​ដែល​មាន ប្រសិទ្ធភាព​ដូច​គ្នា គឺ​សាកល្បង​ប្រើ​ម្សៅ កូនក្មេង ឬ​ម្សៅ​ឆា យក​មក​លាប​ត្រដុស ត្រង់​កន្លែង​មាន​អារម្មណ៍​ក្តៅ​នោះមួយ សន្ទុះ អ្នក​នឹង​មាន​អារម្មណ៍​ត្រជាក់ ស្រួល​ឡើងវិញ ៕


Filed Under
: