123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

ខ្លាញ់ត្រី​អាចជួយ​ព្យាបាល ជំងឺ​បេះដូង

ការសិក្សា​ថ្មី​មួយ​លើកឡើងថា អាស៊ីត​ខ្លាញ Omega-3 ដែល​គេ​រកឃើញ​នៅ​ក្នុង​ប្រភេទ​ត្រី​មួយ​ចំនួន​នោះ មិន​ត្រឹមតែ​ទប់ស្កាត់​មិន​ឱ្យ​កើត​ជំងឺ​សរសៃឈាម និង​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ប្រហែលជា​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ទៀត​ផង ។​

​ ​ការ​សិក្សា​ដែល​ចុះផ្សាយ​នៅ ក្នុង​ច្បាប់​ចេញផ្សាយ​ខែសីហា​របស់ ទិនានុប្បវត្តិ​ឈ្មោះ American Collegce of Cardiology ទាក់ទង​ទៅនឹង​ការ សាកល្បង​ចំនួន​៤​លើក​លើ​អ្នកចូលរួម ប្រហែល​៤០.០០០​នាក់​ដែល​បង្ហាញ ពី​អត្ថប្រយោជន៍​របស់​អាស៊ី​ត​ខ្លាញ់ Omega-3 នៅក្នុង​ការការពារ​ដំបូង​មិនឱ្យ​កើត​ជំងឺ​សរសៃឈាម និង បេះដូង ។

​ ​ការសិក្សា​បាន​បង្ហាញថា ពលរដ្ឋ​ដូចជា​ប្រជាជន​អាស៊ី និង​ប្រជាជន នៅ Alaskan Eskimos ដែល​របប​អាហារ របស់​ពួកគេ​សម្បូរ​ដោយ​ខ្លាញ់​នោះ មាន​អត្រា​កើត​ជំងឺ​សរសៃឈាម និង បេះដូង​ក្នុង​កម្រិត​ទាប ។​

​ ​អ្នកនិពន្ធ​ការសិក្សា​លោក ខា​ល ជេ ឡា​វី ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ ទទួលបន្ទុក​ការទប់ស្កាត់ និង​ព្យាបាលសរសៃ ឈាម​នៅ​មន្ទីរ​ព្យាបាល Ochsner នៅ​រដ្ឋ New Orleans បាន និយាយថា ô​មនុស្ស​ជាច្រើន​ដឹងថា អាស៊ីត​ខ្លាញ់ Omega-3 ជា​វត្ថុ​ដ៏​មាន​ប្រយោជន៍ ប៉ុន្តែ​បាន​គិតថា វា​មាន​ប្រយោជន៍​នៅក្នុង​អាហារ​រូបត្ថ​ម្ភ និង សុខភាព ។ ទិន្នន័យ​ជា​ច្រើន​បានមក​ពី ការសិក្សា​បង្ហាញថា វា​មិន​គ្រាន់តែ​ជួយ​ទប់ស្កាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដល់ ការព្យាបាល​សម្រាប់​លក្ខខណ្ឌ​មួយ ចំនួន​ដូចជា ការ​កន្ត្រាក់​សាច់ដុំ ជំងឺ​គាំងបេះដូង ការ​កក​សារធាតុ​ខ្លាញ់​នៅលើ បំពង់​អាទែ និង​ការ​ខ្សោយបេះដូង​ ។​

​ ​សមាគម​ជំងឺ​បេះដូង​អាមេរិក បាន​គាំទ្រ​ការ​ទទួលទាន​អាស៊ីត​ខ្លាញ Omega-3 ដែល​បានមកពី​ត្រី ឬ​ជា​គ្រឿង បន្ថែម​ដោយ​ណែនាំ​ឱ្យ​ទទួលទាន អាស៊ីត​ខ្លាញ់ Omega-3 ក្នុង​បរិមាណ​ដ៏ ជាក់លាក់​រៀងរាល់ថ្ងៃ​សម្រាប់​មនុស្ស​ជា ទូទៅ ដោយ​ការ​ទទួលទាន​ដ៏​ច្រើន​ត្រូវ​បាន​ណែនាំ​ចំពោះ​មនុស្ស​ដែល​មាន​ជំងឺ បេះដូង ។ ប៉ុន្តែ​សមាគម​និយាយថា គ្រឿង​បន្ថែម Omega-3 គួរ​ទទួល​ទាន បន្ទាប់​ពី​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​រួច តែប៉ុណ្ណោះ ពី​ព្រោះ​ការ​ទទួលទាន​ច្រើន អាច​បង្ក​ឱ្យ​មាន​ការហូ​រ​ឈាម​ខ្លាំង​នៅ លើ​មនុស្ស​មួយចំនួន ។

​ ​លោក​ឡា​វី​បាន​និយាយថា ô​សម្រាប់​មនុស្ស​ទូទៅ គេ​គួរ​ទទួល​ទាន ៥០០​មិល្លីក្រា​ម​ក្នុង​មួយ​ថ្ងៃ ។ ប្រសិន បើ​អ្នក​មាន​ជំងឺ​បេះដូង គេ​គួរ​ទទួល​ទាន ពី​៨០០ ឬ ១.០០០ មិល្លីក្រា​ម​ក្នុង​មួយ​ថ្ងៃ​ ៕


Filed Under
: