បរិភោគអាហារយ៉ាងដូចម្តេចដើម្បីសម្រកទម្ងន់ ?
|
|
ការតស៊ូរបស់មនុស្សក្នុងការសម្រកទម្ងន់បានឆ្លងកាត់ដំណាក់កាលជាច្រើន ក្នុងរយៈពេលមួយដ៏យូរអង្វែង ថ្វីបើយ៉ាងដូច្នេះក៏ដោយ ក៏ការបញ្ចប់ការរិះរកវិធី ដើម្បីសម្រកទម្ងន់នៃរូបកាយត្រូវរងបរាជ័យទាំងអស់ ។ ឧទាហរណ៍ ៖ ការសម្រកទម្ងន់ដោយគ្រាន់តែបរិភោគ �មីឆ្ឆិនស្រាប់� (មីកញ្ចប់) ដែលជួយធ្វើឲ្យយើងបែរជាកើតអារម្មណ៍ធុញទ្រាន់ នឹងការបរិភោគអាហារនោះ ។ការខ្វះខាតជីវជាតិផ្នែកអាហារូបត្ថម្ភ បានធ្វើឲ្យមនុស្សទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់មានការធ្លាក់ចុះខ្សោយផ្នែកស្មារតី និងផ្នែកជីវសាស្ត្រ រូបកាយថែមទៀត ។
បើតាមស្ថាប័ន IPF (វិទ្យាស្ថានការពារសុខុមាលភាពសាធារណៈ) នៅសហរដ្ឋអាមេរិកបានបង្ហាញឲ្យ ឃើញពីការយល់ខុសឆ្គងយ៉ាងច្រើន ដែលត្រូវចៀសវាងក្នុងការអនុវត្តរបបបរិភោគអាហារសម្រាប់សម្រកទម្ងន់ នៃរូបកាយ ។
ទស្សនៈដែលនាំឲ្យកើតមានការយល់ច្រឡំខុសឆ្គងបណ្តាថ្នាំជួយធ្វើឲ្យធុញទ្រាន់នឹងការបរិភោគ ឬក៏ជួយបន្ថយការកើតមានអាការៈឃ្លាននោះ ជាទូទៅត្រូវបានផលិតឡើង ដោយមានសមាសភាពលាយផ្សំជាមួយនឹងសារជាតិភ្ញោចអារម្មណ៍ មិនឲ្យកើតមានការឃ្លាន បរិភោគអាហារចំពោះអ្នកប្រើប្រាស់ថ្នាំប្រភេទនេះ ។ នៅមានថ្នាំបញ្ចុះទឹកនោមថែមទៀត ដែលមនុស្សមួយចំនួនខ្វះការគិតគូរ បានយកមកប្រើ ដើម្បីធ្វើឲ្យជាតិទឹកដែលមាននៅក្នុងរូបកាយត្រូវតែបញ្ចោញមក ខាងក្រៅ ដើម្បីជួយឲ្យឆាប់ស្រកទម្ងន់ ស្រកជាតិខ្លាញ់ ។ ប៉ុន្តែថ្នាំប្រទេសទាំងឡាយនេះបែរជាបង្កឲ្យមានបញ្ហាបេះដូងទៅវិញ ទេ ហើយវាទៅកាត់បន្ថយការរីកចម្រើនរបស់សាច់ដុំ នៃរូបកាយទៅវិញ ដោយមិនបានជួយកម្ចាត់ ជាតិខ្លាញ់ឲ្យចេញអស់ពីរូបកាយនោះទេ ។ មានមនុស្សជាច្រើនទៀតក៏បែរជាយល់ច្រឡំថា �ស្ករ� ឬ �ជាតិផ្អែម� គឺជាសត្រូវស្លាប់រស់ ព្រោះតែស្ករបានធ្វើឲ្យរូបកាយរបស់ស្ត្រីកើនទម្ងន់ (!) ហើយក៏មានការដាស់តឿនទូន្មានឲ្យបរិភោគអាហារសំបូរ ទៅដោយជាតិសរសៃ និងជាតិខ្លាញ់ទៅវិញ ។ រីឯការផ្លាស់ប្តូរបែបបទបរិភោគយ៉ាងដូច្នេះ បែរជាបណ្តាលកើតជម្ងឺលើសសម្ពាធឈាមទៅវិញ រួមជាមួយនឹងការបាត់បង់ជាតិអំបិលរ៉ែ (ខនិជ) ថែមទៀតផង ។
ប្រសិនបើអ្នកចង់សម្រកទម្ងន់មែននោះគួរតែចៀសវាងជាតិផ្អែម (យ៉ាងដូច្នេះហើយ) ជាមួយនឹងការផ្អាកកុំបរិភោគរាល់ផលិតផលទាំងឡាយ ដែលផលិតចេញមកពីទឹកដោះគោជាដើម ប៉ុន្តែសូមងាកមករកការបរិភោគអាហារជាបន្លែ ឬផ្លែឈើវិញ ។ ជាលទ្ធផល ប្រសិនបើអ្នកបរិភាគអាហារមានជាតិបំប៉នទាបជាង ៦០០ កាឡូរីក្នុងមួយថ្ងៃ ប្រាកដណាស់ថា អ្នកនឹងត្រូវស្រកទម្ងន់រួមជាមួយនឹងការកើតមានអាការៈហត់ហេវចៀសមិន ផុតនោះទេ ៕
Filed Under:
យល់ដឹងអំពីបន្លែ-ផ្លែឈើ