រូបមន្តអាំងពោតបែបណាឲ្យមានរសជាតិឆ្ងាញ់
|
|
ជាការពិតណាស់ថា ទោះបីកិច្ចការមួយនេះមើលទៅហាក់បីដូចជាងាយស្រួលបន្តិចក្តី ក៏ប៉ុន្តែដើម្បីឲ្យទទួលបានរសជាតិឆ្ងាញ់គួរឲ្យជាប់ចិត្តនោះ យើងគួរតែយល់ដឹងពីវិធីដែលត្រូវអនុវត្តន៍ ។ខាងក្រោមនេះ គឺជាគន្លឹះអាថ៌កំបាំងមួយសំរាប់អ្នកដែលចូលចិត្តទទួលទានផ្លែពោត ជាពិសេសសំរាប់ពោតអាំងតែម្តង ។ នៅពេលខ្លះពោតអាំងហាក់បីដូចជាមានសភាពរឹង សោះកក្រោះគ្មានរសជាតិទាល់តែសោះ ដើម្បីឲ្យពោតអាំងរបស់អ្នកមានរសជាតិគួរឲ្យទទួលទានបំផុតនោះ គួរតែធ្វើតាមការណែនាំដូចតទៅ ៖
នាំយកក្បាលទឹកខ្ទិះ មកលាយជាមួយនឹងស្ករព្រមទាំងអំបិលមួយចិបឲ្យមានរសជាតិរាងផ្អែម ប្រៃៗបន្តិច បន្ទាប់មកយកផ្លែពោតទៅជ្រលក់ហើយដាក់អាំងទៅតាមចំណង់ចិត្ត ។ ធានាថា លើកនេះលោកអ្នកទទួលបានពោតអាំងដែលមានសភាពនឹងរសជាតិគួរឲ្យចង់ ទទួលទានបំផុត ៕
Filed Under:
យល់ដឹងអំពីបន្លែ-ផ្លែឈើ