123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

ម្ហូប​សាច់​បើ​ផ្អាប់​ជាមួយ​ស្រា​បៀ​រ ឬ​ស្រាក្រហម​នឹង​ជួយ​ឲ្យគេ​ច​ផុតពី​រោគ​មហារីក​

ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ​ឈ្មោះ ញូ​វសា​យ​អិន​ទី​ស ដ៏​ល្បីឈ្មោះ​បាន​រាយការណ៍​ថា អ្នក​ពិសោធន៍​បាន​ណែនាំ​ឲ្យ​ផ្អាប់​ជាមួយ​ស្រាក្រហម ឬ​ស្រា​បៀរ​ជាមុនសិន ដើម្បី​ជួយ​កាត់បន្ថយ​សារជាតិ​បង្ក​រោគ​មហារីក ដែល​កើតមានឡើង​ក្រោយពេល​យក​ទៅ​ចៀន ឬ​អាំង​នោះ ។​

ជាធម្មតា សាច់​ដែល​ចៀន ឬ​អាំង​នឹង​កើតមាន​សារជាតិ​រួមផ្សំ​មួយ ឈ្មោះ​ហឺ​ថី​រ៉ូស៊ី​ឃ្លី​ក ដែល​បង្ក​រោគ​មហារីក​កើតមានឡើង​ក្នុង​បរិមាណ​មួយ​ខ្ពស់បំផុត ។​

អ្នក​ពិសោធន៍​នៃ​សាកលវិទ្យាល័យ​បឺតូ របស់​ប្រទេស​អេ​ស្ប៉ា​ញ បាន​រាយ​ការ​ជា​លទ្ធផល​ស្រាវជ្រាវ​នៅក្នុង​ទស្សនា​វ​ដ្តី​មួយឈ្មោះ គីមី​ក​សិ នឹង​ចំណីអាហា​រថា ប្រសិន​បើ​យក​សាច់​ទៅ​ផ្អាប់​ជាមួយ​ស្រា​ជាមុន ទុក​ក្នុង​រយៈពេល​ប្រហែល ៦ ម៉ោង​នឹង​ជួយ​ការពារ​មិន​ឲ្យ​កើត​សារជាតិ​បង្ក​រោគ​មហារីក បាន​ដល់​ទៅ ៩០ ភាគរយ ។ ប៉ុន្តែ​ប្រសិនបើ​ផ្អាប់​ជាមួយ​ស្រា​បៀរ​វិញ ត្រឹម​តែ​រយៈពេល ៤ ម៉ោង​ក៏​គ្រប់គ្រាន់​ដែរ ។​

អ្នក​ពិសោធន៍​មានជំនឿថា ស្ករ​ដែល​បៀម​នៅក្នុង​ស្រា​បៀ​រ និង​ស្រាក្រហម​វា​ជា​អ្នកដើរតួ​មួយ​យ៉ាង​សំខាន់​ដោយ​វា​ការពា​រម​ឲ្យិ​ឲ្យ​ ម៉ូ​លេ​គី​ល ដែល​អាច​រលាយ​បាន​ដោយសារ​ទឹក​នៅ​ក្នុង​សាច់​ផុសចេញ​មក​នៅ​លើ​ផ្ទៃ​សាច់ ដែល​ក្រោយ​ពេល​ជួប​នឹង​កំដៅ​ដ៏​ខ្ពស់ វា​ក៏​ក្លាយទៅជា​សារជាតិ​រួមផ្សំ ហឺ​ថី​រ៉ូស៊ី​ឃ្លី​ក បាន ។​

ពួកគេ​បាន​ប្រាប់​បន្ថែមទៀតថា អ្នក​ដែល​ធ្លាប់​សាកល្បង​ភ្លក្ស​សាច់​ស្តេក រូបមន្ត​នេះ​ម្នាក់ៗ បាន​ជាប់ចិត្ត​ចំពោះ​ក្លិន​រសជាតិ និង​សោ​ភណ្ឌ​ភាព​របស់​វា​ដូចៗ​គ្នា ៕​


Filed Under
: