123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

ការ​ទទួលទានដំណេក​រួម​គ្រែ​តែមួយ​ធ្វើឲ្យមាន​បញ្ហា​ដល់​ សុខភាព

ក្រុម​អ្នកឯកទេស​និយាយថា ប្តី​ប្រពន្ធ​គួរ​ពិចារណា​ការ​ដេក​បែក​គ្នា ដើម្បី​ប្រយោជន៍​ល្អ​ដល់​សុខភាព និង​ទំនាក់ទំនង​របស់​ពួកគេ ។​

វេជ្ជបណ្ឌិត ណេ​ល ស្ទែ​ន​លី ជា​អ្នកឯកទេស​ផ្នែក​ដំណេក​បាន​ប្រាប់​សមាគម British Science Festival ពី​របៀប​ដែល​ថា ការ​រួមដំណេក​គ្រែ​ជាមួយ​គ្នា​អាច​បង្ក​ឲ្យមាន​ជម្លោះ ដោយសារ​ការ​ដេក​ស្រ​មុក ដណ្តើម​ភួយ​ដណ្តប់​តែ​ឯង និង​ការរំខាន​ដំណេក ។ ការសិក្សា​មួយ​បាន​រកឃើញថា ជា​មធ្យម​ប្តី​ប្រពន្ធ​ទទួលរង​ការរំខាន​ដំណេក​ច្រើនជាង ៥ ០​ភាគរយ ប្រសិន​បើ​ពួកគេ​ដេក​គ្រែ​តែមួយ ។​

​វេជ្ជបណ្ឌិត ស្ទែ​ន​លី ដែល​ដេក បែក​ពី​ប្រពន្ធ​របស់​គាត់​បាន​គូសបញ្ជាក់ថា តាម​ប្រវត្តិសាស្ត្រ យើង​មិន​ដែល​មាន​បំណង​ដេក​បែក​គ្នា​ទេ ។ លោក​បាន​និយាយថា ប្រពៃណី​ទំនើប​នៃ​គ្រែ​អាពាហ៍ពិពាហ៍​បាន​ចាប់ ផ្តើម​ជាមួយ​នឹង​បដិវត្តន៍​ឧស្សាហកម្ម នៅពេល​ដែល​ប្រជាជន​បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ទីក្រុង និង​ទីប្រជុំជន ដែល​មាន​មនុស្ស​កកកុញ ហើយ​យល់ឃើញថា ខ្វះ​កន្លែង​រស់នៅ ។ មុន​សម័យ Victorian វា​មិន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​គូ​ភរិយា​ដែល​រៀបការ​រួច​ដេក​បែក​គ្នា ។ នៅក្នុង​ទីក្រុង​រ៉ូម​បុរាណ គ្រែ​អាពាហ៍ពិពាហ៍ គឺជា​កន្លែង​មួយ​សម្រាប់​រួម​រក្ស ប៉ុន្តែ​មិនមែន​សម្រាប់​ដេក​ទេ ។​

វេជ្ជបណ្ឌិត ស្ទែ​ន​លី ដែល​បង្កើត​មន្ទីរពិសោធន៍​មួយ​ក្នុងចំណោម​មន្ទីរពិសោធន៍​ពាក់ព័ន្ធ​ដំណេក​ ឈាន​មុខ​គេ​របស់​អង់គ្លេស នៅ​សកល​វិទ្យាល័យ Surrey បាន​និយាយថា មនុស្ស​សម័យ​បច្ចុប្បន្ន​គួរ​ពិចារណា​ធ្វើ​ដូច​គ្នា ។ វា​ជា​អ្វី​ដែល​ធ្វើឲ្យ​អ្នក​សប្បាយរីករាយ ។ ប្រសិនបើ​អ្នក​រួមដំណេក​គ្រែ​តែមួយ ហើយ​អ្នក​ទាំង​ពីរ​ដេក​លក់​ស្រួល អ៊ីចឹង​មិនចាំបាច់​ប្តូរ​ទេ ប៉ុន្តែ​កុំ​ខ្លាច​ក្នុងការ​ធ្វើ​អ្វី​ឲ្យ​ប្លែក​ឲ្យ​សោះ ។ យើង​ទាំងអស់គ្នា​ដឹង​ថា វា​នឹង​ទៅ​ជា​បែប​ណា ការ​ដែល​ឱបថើប ហើយ​បន្ទាប់មក​និយាយ​ពាក្យ​ថា ខ្ញុំ​នឹង​ទៅ​ដេក​ឥឡូវ​នេះ​ហើយ​ងើប​ទៅ​គ្រែ​នៅ​ទល់មុខ​នោះ ។ ដូច្នេះ​ហេតុ​អ្វី​ក៏​មិន​ធ្វើ​ដូចជា​ដើរ​តតេះតតះ​ចុះ​ជណ្តើរ​ទៅ​?

លោក​បាន​និយាយថា ការ​ដេក​មិន​គ្រប់គ្រាន់​ទាក់ទង​ទៅនឹង​ជំងឺ​ខកចិត្ត ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល បញ្ហា​សួត គ្រោះ​ចរាចរណ៍ និង​ឧស្សាហកម្ម និង​ការ​លែងលះ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ទទួលទានដំណេក​ភាគច្រើន​មិន​ត្រូវបាន​ចាត់​ថា ជា​ចំណុច​សុខភាព​ដ៏​សំខាន់​ទេ ។​

វេជ្ជបណ្ឌិត មី​ដូវ​ស៍ សង្គម​វិទូ នៅ​សកល​វិទ្យាល័យ Surrey បាន​និយាយថា ô​ជា​ការពិត​មនុស្ស​ជឿថា ពួកគេ​ទទួលទានដំណេក​ប្រសើរ​ជាង​មុន នៅពេលដែល​ពួកគេ​នៅ​ជាមួយ​ដៃគូ ប៉ុន្តែ​ភស្តុតាង​លើកឡើង​ផ្ទុយ​ពីនេះ​õ ។ លោក​បាន​ធ្វើ​ការសិក្សា​ដើម្បី​ប្រៀបធៀប​ថា តើ​ប្តី​ប្រពន្ធដេក​លក់​បាន​ល្អ​ប៉ុនណា នៅ​ពេល​ពួកគេ​ដេក​គ្រែ​តែ​មួយ​ជាមួយនឹង​ការ​ដេក​បែក​គ្នា ។ ដោយ​ផ្អែក​លើ​ប្តី​ប្រពន្ធ ៤០ គូ លោក​បាន​រកឃើញថា នៅ​ពេល​ប្តី​ប្រពន្ធដេក​រួមគ្នា​តែមួយ ហើយ​ម្នាក់​ក្នុង​ចំណោម​ពួកគេ ចាប់ផ្តើម​ចូល​ទៅ​ដេក​នោះ មានឱកាស​៥០​ភាគរយ​ដែល​ថា ដៃគូ​ដែល​កំពុង​ដេក​ដ៏លង់​លក់រ​បស់​ពួកគេ​នឹង​ត្រូវ​បាន​រំខាន ។​

​បើ​ទោះបីជា​បែប​នេះ​ក៏ដោយ ប្តី​ប្រពន្ធ​មាន​ការស្ទាក់ស្ទើរ​ក្នុងការ​ដេក​បែក​គ្នា ដោយ​មាន​តែ ៨ ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ចំណោម​នោះ​ក្នុង​វ័យ ៤០​ឆ្នាំ និង​៥០​ឆ្នាំ របស់​ពួកគេ​ទទួលទានដំណេក​ក្នុង​បន្ទប់​ផ្សេងគ្នា ៕​


Filed Under
: