123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

អត្ថប្រយោជន៍​ដ៏​មហាសាល​ដែល​មាន​នៅក្នុង​សារជាតិ​នៃ​ទឹក ​ផ្លែឈើ​

ក្រុម​អ្នក​ពិសោធន៍​វិទ្យាស្ថាន​រោគ​មហារីក​ជាតិ​របស់​ប្រទេស​អ៊ីតាលី បាន​ថ្លែង​ប្រាប់​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ពី​ក្រុម​អ្នកជំងឺ​កើតរោគ​ មហារីក​ថ្លើម​ចំនួន ១៨៥ នាក់​ប្រៀបធៀប​ជាមួយនឹង​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​មិន​កើតរោគ​មហា​ រីកចំនួន ៤១២ នាក់​រកឃើញថា អាហារ​ដែល​មាន​ផលប៉ះពាល់​បង្ក​ឲ្យ​កើតរោ​គមហា​រីកថ្លើម​ជា​ពិសេស​បំផុត​ បន្លែ និង​ផ្លែឈើ​ដែល​មើលទៅ​ហាក់ដូចជា​មាន​លទ្ធផល​ល្អ​ក្នុងការ ​ការពារ​រោគ​មហា​រី​កបាន​យ៉ាងច្បាស់ ។​

លទ្ធផល​ស្រាវជ្រាវ​បានបញ្ជាក់​ថា បើ​កាន់តែ​ទទួលទាន​អាហារ​ចំរុះ​ច្រើន​មុខ ភាព​ប្រឈម​នឹង​រោគ​មហា​រីក​ក៏​កាន់តែ​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ ។ ប្រសើ​ន​បើ​គេ​ញែក​បំបែក​អាហារ​មួយ​ប្រភេទៗ​នោះ គេ​នឹង​ឃើញថា ការ​ទទួលទាន​ទឹកដោះគោ និង​ទឹកដោះគោ​ជូរ​ច្រើន​អាច​ជួយ​កាត់បន្ថយ​ភាព​ប្រឈម​កើតរោគ​មហា​រី​កថ្លើម​ ចុះ​បាន ៧៨ ភាគរយ ។​
​រីឯ​សាច់សត្វ​ប្រភេទ​ត្រី​វិញ អាច​ជួយ​កាត់បន្ថយ​ភាព​ប្រឈម​បាន ៥៦ ភាគរយ ផ្លែឈើ​ជួយ​កាត់​បន្ត​ថយ​បាន ៥៧ ភាគរយ និង​បន្លែ​ក៏​ហុច​ផល​ល្អ​ដូចគ្នា តែ​មិនសូវ​ច្រើន​នោះ​ទេ ។​

ការងារ​ពិសោធន៍​លើក​នេះ​មាន​ផលប្រយោជន៍​សំរាប់​អ្នក​ កើតរោគ​រលាក​ថ្លើម​ប្រភេទ B និង C ។ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​មនុស្ស​ទូទៅ​ថា អាច​ចៀសវាង​កើតរោគ​មហា​រីក​ថ្លើម​បាន​ដោយ​ការ​ទទួលទាន​អាហារ​ដែល​សមរម្យ ហើយ​សង្កត់​ធ្ងន់​លើ​បន្លែ ផ្លើឈើ ។ ក្រៅពី​នោះ​គួរ​កំណត់​ភេសជ្ជៈ​ដែលមាន​លាយ​ផ្សំ​ជាតិ​អាល់កុល និង​ចៀសវាង​ការឆ្លង​មេរោគ រលាក​ថ្លើម​តាមរយៈ​ការ​រួមភេទ និង​មិន​ប្រើ​ម្ជុលចាក់​ថ្នាំ​រួមគ្នា ៕​


Filed Under
: