ចំណីអាហារពិសេសសំរាប់ជួយឲ្យសក់មានសោភណ្ឌភាព ស្អាត
|
|
សុភាពស្ត្រីទាំងឡាយបញ្ហាដែលច្រើនតែនាងជួបប្រទះនោះ គឺសក់ស្ងួតហើយបែកចុង មានទំងន់ដែលជាចំណែកមួយដ៏ធំំបំផុត ។ មនុស្សជាច្រើននាក់បានស្វះស្វែងរកទិញក្រែមតំលៃថ្លៃមកបំប៉នសក់ ខាតបង់អស់ថវិកាមិនដឹងជាប៉ុន្មានទៅហើយទេ ។ក៏ប៉ុន្តែអ្នកដឹងឬទេថា ដោយគ្រាន់តែអ្នកជ្រើសរើសទទួលទានអាហារមានប្រយោជន៍ មានរ៉ែធាតុ និងវីតាមីននោះ វាក៏អាចជួយបំប៉នសរសៃសក់របស់អ្នកបាន ។
ការអនុវត្តន៍បែបនេះ គឺជាការជួយបំប៉នសរសៃសក់ពីផ្នែកខាងក្នុងរាងកាយយ៉ាងពិតប្រាកដ និងជួយឲ្យសក់របស់អ្នកបានទន់ស្រស់ស្អាត មានសុខភាពល្អ ។ ចំណីអាហារដំបូងដែលយើងលើកយកមកណែនាំនោះ គឺចំណីអាហារស៊ុតដែលជាអាហារចំបងរបស់មនុស្សគ្រប់គ្រួសារទាំងអស់ ។ ព្រោះស៊ុតមានអាស៊ីដអាមីណូអេស៊ីត ដែលមានចំណែកផ្សំនៃស្ពាន់ធ័រជួយបង្កើតភាពរឹងមាំដល់សរសៃសក់ និងអាហារពពួកសាច់ត្រីដែលមានអាស៊ីដខ្លាញ់អូមេហ្គា ៣ ជួយឲ្យសរសៃសក់បានរឹងមាំ ព្រមទាំងផ្តល់នូវភាពភ្លឺរលោងដល់សរសៃសក់ទៀតផង ។
ចំណីអាហារបន្ទាប់មក គឺជាពពួកសណ្តែក និងធញ្ញជាតិ ព្រោះនៅក្នុងសណ្តែកមានអាស៊ីដខ្លាញ់ដែលចាំបាច់ចំពោះសរសៃសក់ជាច្រើន ប្រភេទ ។ វាជួយការពារមិនឲ្យសរសៃសក់ស្ងួតបាត់បង់សំណើម រីឯធញ្ញជាតិជួយឲ្យសរសៃសក់មានពណ៌រលើបរលោងស្រស់ស្អាត ។
ចំណែកអាហារចុងក្រោយ គឺជាអាហារប្រភេទបន្លែ និងផ្លែឈើ បន្លែនិងផ្លែឈើ ដែលមានពណ៌ក្រហមវាមានសារបេតាការ៉ូទីន វីតាមីន A ជួយប៉ូវបំប៉នសរសៃសក់ឲ្យរឹងមាំមិនងាយជ្រុះ ។ គ្រាន់តែលោកអ្នកទទួលទានអាហារទៅតាមការណែនាំក្នុងបរិមាណដ៏សមរម្យ ដែលបានរ៉ាយរ៉ាប់មកខាងលើនេះ នោះមិនចាំបាច់ងាកទៅពឹងផ្អែកលើសារជាតិអាហារប៉ូវ បន្ថែមឲ្យខាតបង់ថវិកាដោយឥតប្រយោជន៍នោះទេ ៕
Filed Under:
យល់ដឹងអំពីបន្លែ-ផ្លែឈើ