គុណប្រយោជន៍នៃផ្លែក្រូចក្នុងការប្រឆាំងទប់ស្កាត់ ជាមួយជំងឺ ៣ ប្រភេទ
|
|
ផ្លែក្រូចមានដូចជា ប្រភេទក្រូចថ្លុង ក្រូចពោធិសាត់ ក្រូចឃ្វិច ក្រូចឆ្មា ត្រូវបានចាត់ទុកថា ជាអំបូរក្រូចដែលមានរសជាតិហើយមានទាំងជាតិបំប៉នផងទៀត ។ ផ្លែឈើនេះសំបូរទៅដោយជីវជាតិ Vitmin ជាតិរ៉ែ និងជាតិសរសៃដ៏សំខាន់សម្រាប់ជួយដល់រូបកាយឲ្យរីកលូតលាស់ និងមានសុខភាពយ៉ាងបរិបូរណ៍ថែមទៀតផង ។ ជាយូរលង់ណាស់មកហើយដែលមនុស្សយល់ដឹងអំពីការប្រើផ្លែឈើទាំងឡាយនោះ សម្រាប់ធ្វើការព្យាបាលជំងឺមានដូចជា រោគផ្ដាសសាយ ក្អក រាករូសជាដើម ។ទោះជាយ៉ាងណាក៏ដោយក៏កាលពីពេលថ្មីៗនេះក្រុម អ្នកវិទ្យាសាស្ត្រទើបតែរកឃើញពីសារធាតុពិសេសដែលមាននៅក្នុង ផ្លែក្រូចនេះមានសមត្ថភាពទប់ស្កាត់អាការៈនៃជំងឺដ៏ធ្ងន់ធ្ងរផ្សេងទៀត បាន៖
- ជួយកាត់បន្ថយបាននូវការប្រឈមមុខជាមួយនឹងជំងឺបេះដូង
ការបរិភោគផ្លែក្រូចគ្រប់មុខដូចបានលើកយកមក ជម្រាបពីខាងលើនេះ ការប្រឈមមុខនឹងអាការៈឈឺបេះដូងក៏កាន់តែថយចុះ ។ មានកត្តាមួយដែលជាសត្រូវដ៏សាហាវនាំដល់កើតមានជំងឺបេះដូងអាស្រ័យ ដោយបរិភោគ Lipoprotein ជាមួយនឹងកម្រិតនៃសារធាតុប្រតិកម្មអុកស៊ីស្សែនធ្លាក់ចុះកាន់តែទាបជា មួយនឹងករណីកូឡេស្តេរ៉ូល LDL ដែលជាប្រភេទកូឡេស្តេរ៉ូលផ្ដល់ក្ដីអន្តរាយកាន់តែកើនខ្ពស់ ។
ការអាស្រ័យដោយបញ្ចូលដោយជីវជាតិ Vitamin C ឲ្យច្រើនប្រមាណ ៥០០ មីល្លីក្រាម ក្នុងមួយថ្ងៃដែលបានមកតាមការពិសារទឹកក្រូចស្រស់ៗពិតជាជួយកំ ចាត់កូឡេស្តេរ៉ូល LDL បាន ។
ទឹកក្រូចស្រស់ក៏ពិតជាអាចជួយបំបាត់ជាតិខ្លាញ់ដែលបរិភោគនៅពេល បរិភោគអាហារផងដែរ ។
- ជួយបង្កើនប្រព័ន្ធការពាររូបកាយ ជាមួយនឹងការទប់ស្កាត់អាការៈគ្រុនផ្ដាសសាយ:
ផ្លែក្រូចគ្រប់ប្រភេទសុទ្ធតែសំបូរទៅដោយ Vitamin C ដែលមានប្រសិទ្ធភាពជួយកំចាត់អាការៈផ្ដាសសាយ ឬធ្វើឲ្យអាការៈនោះកាន់តែរួញខ្លីទៅដោយមិនបណ្ដាលឲ្យវារុករាន ប៉ះពាល់ដល់រូបកាយនោះទេរួមទាំងការពង្រីកដល់ប្រព័ន្ធការពាររូប កាយទៀតផង ។
- បរិភោគក្រូចឲ្យបានច្រើនគួរសមពិតជាជួយដល់សុខភាពទារកក្នុងផ្ទៃ ឬគភ៌
នារយៈពេលប៉ុន្មានខែដំបូងនៃការមានគភ៌ រូបកាយរបស់ស្ត្រីជាអ្នកម្ដាយក៏មិនបានទទួលសារជាតិ Folate ឲ្យបានគ្រប់គ្រាន់ទេ ។ ប្រការយ៉ាងដូច្នេះហើយដែលនាំឲ្យគភ៌ ឬទារកដែលស្ថិតនៅក្នុងផ្ទៃមាតាអាចទទួលរងបញ្ហាពិការភាពតាំងតែពី នៅក្នុងផៃ្ទនោះមក ។ ដូច្នេះស្ត្រីមានគភ៌ទាំងឡាយគួរតែទទួលបានការបន្ថែមជាតិ Folate នេះប្រមាណ ៤០០ មីលីក្រាម ជាប្រចាំថ្ងៃ ។ ប្រភេទផ្លែក្រូចគឺមានដូចជា ក្រូចឃ្វិច សំបូរទៅដោយសារជាតិ Folate នេះណាស់ ។ ចាំបាច់ដែលស្ត្រីមានគភ៌គួរតែទទួលបានសារជាតិនេះពិសេសតាមរយៈការ ពិសាក្រូចឃ្វិច ៕
Filed Under:
យល់ដឹងអំពីបន្លែ-ផ្លែឈើ