123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

បទ​ចំរៀង​អាច​ជួយ​ពង្រីក​សរសៃឈាម​បាន

អ្នក​ពិសោធន៍​ពី​សាកលវិទ្យាល័យ​ម៉ា​រី​ឡែន សហរដ្ឋអាមេរិក​បាន​រកឃើញ​ក្នុង​ការស្រាវជ្រាវ​មួយ​ថា អ្នកជំងឺ​ដែល​បាន​ស្តាប់​បទ​ចំរៀង​ខ្លួនឯង​ពេញចិត្ត​ក្នុង​មួយ​ថ្ងៃ​កន្លះ​ ម៉ោង ក្រៅពី​ធ្វើឲ្យ​សប្បាយចិត្ត​ហើយ​នោះ ថែមទាំង​មាន​ប្រយោជន៍​ដល់​រាងកាយ​ផងដែរ ព្រោះ​ជួយ​ឲ្យ​សរសៃឈា​មរីក​ធំ​បាន ។​

​ការប្រើ​តន្ត្រី​ចូល​ជួយ​ក្នុង​ការព្យាបាល គេ​បាន​នាំគ្នា​ធ្វើ​នៅក្នុង​សហរដ្ឋអាមេរិក​ជា​ច្រើន​កន្លែង ហើយ​អ្នក​ជំនាញ​របស់​អង់គ្លេស​ក៏​មាន​ការយល់ស្រប​ក្នុង​ការងារ​នេះ​ផងដែរ ។ គេ​មាន​ជំនឿ​ថា សូរសៀង​បទ​ភ្លេង​អាច​ទៅ​ជួយ​ឲ្យ​យន្តការ​នៃ​ការបញ្ចេញ​នី​ទ្រី​ត​អុកស៊ីត​ ចូលទៅ​ក្នុង​ឈាម ដែល​ជួយ​ការពារ​មិនឲ្យ​ឈាមកក​រួម​ទាំង​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​ជា​គ្រោះភ័យ​ផងដែរ ។ អ្នកវិទ្យាសាស្ត្រ​ធ្លាប់​ដឹង​រួចមកហើយ​ថា បទ​ចំរៀង​របស់​ក្រុម​តន្ត្រី​រ៉េត​ហ​ត ឈី​ល្លី ប៉េប​ប៉័រ និង​ម៉ា​ដូ​ណា​ជួយ​បង្កើត​ភាពលំបា​កកាន់តែខ្លាំង​ឡើង​បាន និង​បទ​ចំរៀង​ស៊ី​ង​ហ្វូ​នីសម័យ​សតវត្ស​ទី ១៨ ក៏​មាន​លទ្ធផល​ធ្វើឲ្យ​សមាធិបា​ន​ប្រសើរឡើង ។ ក្នុង​ការស្រាវជ្រាវ​លើក​នេះ​គេ​បាន​រកឃើញថា សរសៃឈាម​នៅត្រង់​ដើមដៃ​របស់​អ្នកស្ម័គ្រចិត្ត បាន​ពង្រីក​ខ្លួន​ឡើង ២៦ ភាគរយ បន្ទាប់ពី​បាន​ស្តាប់​បទ​ចំរៀង​ដែល​ខ្លួន​ឯង​ពេញចិត្ត​កី្ត ក៏​ប៉ុន្តែ​ក៏​បាន​បន្ថែម​ផងដែរ​ថា ការ​ស្តាប់​បទ​ចម្រៀង​ដូច​ជា​ពួក​ចំរៀង​ហេ​ហ្វី​មេ​តូ និង​រ៉េ​ប បែរជា​ធ្វើឲ្យ​មាន​លទ្ធផល​សរសៃឈាម​រួញ​តូច​វិញ​បាន​រហូត​ដល់ ៦ ភាគរយ​ឯណោះ ។​

លោកគ្រូ​ពេទ្យ​ម៉ៃ​ឃើ​ល​មី​ល្ល័រ ជំនួយការ​មជ្ឈមណ្ឌល​ការពារ​រោគ​បេះដូង សាកលវិទ្យាល័យ​ម៉ា​រី​ឡែន ដែលជា​អ្នក​ស្រាវជ្រាវ​រឿង​នេះ​បាន​ពោលថា ឥទ្ធិពល​របស់​តន្ត្រី​មាន​ដល់​សរសៃឈាម វា​មិន​អាស្រ័យ​ទៅលើ​បទ​ចម្រៀង​នោះទេ ផ្ទុយ​ទៅ​វិញ​ជា​បទ​ចំរៀង​ដែល​គេ​ពេញចិត្ត ។ ទោះបីជា​វា​មាន​លទ្ធផល​ដែល​វា​បាន​សន្សំ​ទុក​នោះ មាន​លទ្ធផល​ល្អ​ដល់​មនុស្ស​គ្រប់​វ័យ ។ លោក​បាន​បង្ហើប​ថា យើង​កំពុង​សមឹ្ល​ងរកមើល​ឧបករណ៍​ដែល​មិន​មែនប្រើ​ឱសថ និង​មាន​តំលៃថោក ដើម្បី​មក​ជួយ​លើក​កំ​រិ​តសុខភាព​របស់​អ្នកជំងឺ ហើយ​ជឿថា ប្រហែល​ជា​តន្ត្រី​នេះហើយ ៕


Filed Under
: