123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

​ការ​ទទួលទាន​ស្រា​បៀរ​មួយ កំប៉ុង​រៀងរាល់ថ្ងៃ​បង្កើន​អត្រា​កើត ជំងឺមហារីក​

យោងតាម​ការសិក្សា​មួយ នៅ​ប្រទេស​កាណាដា​បានឱ្យដឹងថា បុរស​ដែល​ទទួលទាន​ស្រា​បៀរ ឬ ស្រា ដែល​មាន​ជាតិ​អាល់កុល​ខ្លាំង​ជាប្រចាំ ប្រហែល​ជា​ប្រឈម​នឹង​អត្រា​កើត​ជំងឺ មហារីក​ប្រភេទ​ផ្សេងៗ​ខ្ពស់ ។​

ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​សកល វិទ្យាល័យ Mc Gill នៅ​ទីក្រុង​ម៉ុងត្រេអាល់ បាន​ធ្វើ​ការស្ទង់មតិ​បុរស​ជនជាតិ កាណាដា​ជិត​៣.៦០០​នាក់​ដែល​មាន អាយុ​ពី​៣៥​ឆ្នាំទៅ​៧០​ឆ្នាំ ហើយ​បាន​រក ឃើញថា អ្នក​ដែល​ជា​មធ្យម​ទទួលទាន ម្តង​ក្នុង​មួយថ្ងៃ មាន​អត្រា​កើត​ជំងឺ មហារីក​មួយចំនួន​ខ្ពស់​ជាង​បុរស​ដែល យូរៗ​ទទួលទាន​ម្តង ឬ មិន​ទទួល​ទាន​សោះ ។ ជំងឺ​ទាំងនេះ​រួម​មាន​ជំងឺ​មហា រីក​បំពង់​រំលាយ​អាហារ មហារីកក្រពះ មហារីក​ពោះវៀនធំ មហារីក​សួត មហារីក​លំពែង មហារីក​ថ្លើម​និង មហារីក​ក្រពេញ​មូត្រ ។​

ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​ក្រុម​អ្នកស្រាវជ្រាវ​តាមដាន ប្រភេទ​គ្រឿង​ស្រវឹង​នីមួយៗ​នោះ មាន តែ​ស្រា​បៀ​រ និង​ស្រា​ដែល​មាន​ជាតិ អាល់កុល​ខ្ពស់​ប៉ុណ្ណោះ​ដែល​ពាក់ព័ន្ធ ទៅ​នឹង​អត្រា​កើត​ជំងឺ​មហារីក​ខ្ពស់បំផុត ។​

យោង​តាម​ការរកឃើញ​ដែល ត្រូវ​បាន​ចុះផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ Cancer Prevention and Detection បានឱ្យដឹងថា ជាទូទៅ​ជំងឺ​ទាំង​នេះ​កើតឡើង ដំណាលគ្នា​នឹង​ការ​ទទួលទាន​គ្រឿង ស្រវឹង​របស់​បុរស ។ ដោយ​មាន​ជំងឺ មហារីក​ច្រើន បុរស​ដែល​ទទួលទាន គ្រឿង​ស្រវឹង​យ៉ាងហោច​ណាស់​ម្តង ក្នុង​មួយ​ថ្ងៃ​ទំនងជា​មាន​អត្រា​កើត​ជំងឺ ខ្ពស់​ជាង​អ្នក​ដែល​ទទួល​ទាន​ជាប្រចាំ ប៉ុន្តែ​មិន​រាល់​ថ្ងៃ​ទេ ។​

​ជា​ឧទាហរណ៍ នៅ​ពេល​កើត ជំងឺមហារីក​បំពង់​រំលាយ​អាហារ បុរស ដែល​ទទួល​ទាន​ពី​ម្តង​ទៅ​៦​ដង​ក្នុង មួយ​សប្តាហ៍ មាន​អត្រា​កើត ៨៣​ភាគរយ ខ្ពស់​ជាង​អ្នក​ដែល​មិន​សេពសុរា​សោះ និង​អ្នក​ទទួល​ទាន​យូរៗ​ម្តង ចំណែកឯ អ្នក​ទទួល​ទាន​ជាប្រចាំ​មាន​អត្រា​កើត ជំងឺ​បី​ដង​ខ្ពស់ជាង ។​

​​លើសពីនេះ​ទៅទៀត​នៅ​ពេល ក្រុម​ស្រាវជ្រាវ​តាមដាន​តែ​ទៅលើ​អ្នក ទទួលទាន​ជា​ប្រចាំ​ថ្ងៃ​វិញ ជាទូទៅ អត្រា​នេះ​កើន​ឡើង​ទៅ​តាម​ចំនួន​ឆ្នាំ ដែល​បុរស​ទាំង​នោះ​បាន​ទទួលទាន ជាប្រចាំ ។​

​​វេជ្ជបណ្ឌិត អែន​ឌ្រៀ បេ​ណេ ដេត​ទី ជា​អ្នកស្រាវជ្រាវ​បាន​ប្រាប់​ទិនានុប្បវត្តិ Reuters Health ថា​ô​លទ្ធផល របស់​យើង​បង្ហាញថា អ្នក​ទទួល​ទាន ខ្លាំង​អស់​មួយ​ជីវិត​មាន​កំណើន​ដ៏​ខ្លាំង បំផុត​នៅក្នុង​អត្រា​កើត​ជំងឺមហារីក ច្រើន​ប្រភេទ​õ ។​
ការសិក្សា​ជា​ច្រើន​បាន​លើក ឡើង​ថា ការទទួល​ល្មម​ជាធម្មតា​ត្រូវ បាន​កំណត់​ថា ការ​ទទួលទាន​មិន​លើស ពី​មួយ​កែវ ឬ ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​អាច ជា​ទម្លាប់​ប្រកបដោយ​សុខភាព ជាពិសេស​នៅពេល​កើត​មាន​អត្រា​កើត ជំងឺ​បេះដូង ។​

ប៉ុន្តែ​ការសិក្សា​នាពេល​បច្ចុប្បន្ន បាន​លើកឡើង​ថា សូម្បី​ការ​ទទួលទាន កម្រិត​ល្មម​ក៏​មាន​ទំនាក់ទំនង​ទៅនឹង អត្រា​កើត​ជំងឺមហារីក​ពិតប្រាកដ​ក្នុង កម្រិត​ខ្ពស់​ផងដែរ យ៉ាងហោចណាស់ នៅពេល​ការជ្រើសរើស​គ្រឿង​ស្រវឹង ដូចជា​ស្រា​បៀ​រ ឬ​ស្រា​ដែល​មាន​ជាតិ អាល់កុល​ខ្លាំង ។​

យោង​តាម​លោក​ស្រី បេ​ណេ ដេត​ទី បានឱ្យដឹងថា ទោះបីជា​យ៉ាង ណាក៏ដោយ បញ្ហា​ថា​តើ​អ្នក​ទទួល​ទាន ល្មម​គួរ​កាត់បន្ថយ​ដែរ ឬ​យ៉ាងណា មិន​អាច​ត្រូវបាន​ឆ្លើយ​ដោយ​ការសិក្សា តែ​មួយ​ទេ ។​

លោកស្រី​បាន​និយាយថា (​ផ្អែក តាម​ការ​ធ្វើ​តុល្យការ​អត្រា​នេះ ô​ជំងឺ មហារីក​õ ជាមួយនឹង​អត្រា​កើត​ជំងឺ បេះដូង​នោះ គេ​គួរ​ពិភាក្សា​ជាមួយ វេជ្ជបណ្ឌិត​របស់​ពួកគេ​ជា​មុន​សិន​) ៕


Filed Under
: