តើផ្លែទុរេនជួយទំលាក់ព្រូនបានពិតដែរឬអត់ ?
|
|
បច្ចុប្បន្ននេះនៅលើទីផ្សារមានផ្លែឈើជាច្រើនប្រភេទទុកឲ្យយើង ជ្រើសរើសទទួលទានមិនខ្វះមានទាំង សាវម៉ាវ មាន មង្ឃុត ទុរេន ។ល។ ដែលមួយក្នុងចំណោមផ្លែឈើទាំងនេះលោកអ្នកដឹងឬទេថា វាអាចជួយធ្វើជាថ្នាំទំលាក់ព្រួនបាន ហើយផ្លែឈើដែលកំពុងពោលនេះ វាមានលក្ខណៈជាបន្លានៅលើសំបកស្រួចចោលក្លិនក្រអូបឈ្ងុយឈ្ងប់គឺ ផ្លែទុរេននេះឯង ។ វិធីទទួលទានផ្លែទុរេន ដើម្បីជួយទំលាក់ព្រូនក៏មិនស្មុគស្មាញពិបាកណាស់ណាដែរ ដោយគ្រាន់តែខណៈពេលក្រោកពេលព្រឹកម៉ោងប្រមាណ ៥ ទៀបភ្លឺទទួលទាន ២-៣ ក្លែប ឬអាចច្រើនជាងនេះបន្តិចទៅតាមទំងន់របស់ខ្លួន ។
បន្ទាប់មានធាតុក្តៅនៅក្នុងសារជាតិស្ពាន់ធ័រធម្មជាតិ និងកាកសរសៃនៃសាច់ទុរេនវានឹងបញ្ចេញឥទ្ធិពលទំលាក់ព្រូនផ្សេងៗបាន ហើយថែមទាំងជួយលាងជំរះវត្ថុស្មោកគ្រោកនៅក្នុងពោះវៀនចេញទៀតផង ។
ក៏ប៉ុន្តែសំរាប់អ្នកកើតរោគលើសឈាម រោគបេះដូង រោគទឹកនោមផ្អែម តោងប្រយ័ត្នក្នុងរឿងទទួលទានទុរេនបន្តិច បើពុំដូច្នេះទេជំនួសបានការទំលាក់ព្រួន វាបែរជាភ្ញោចជំងឺខាងលើជំនួសវិញក៏ថាបាន ៕
Filed Under:
យល់ដឹងអំពីបន្លែ-ផ្លែឈើ