ការជក់បារីនៅវ័យកណ្តាល បង្កើនការកើតជំងឺវិកលចរិត
|
|
ការសិក្សាមួយអះអាងថា ការជក់បារីនៅវ័យកណ្តាល បង្កើនការកើតជំងឺសតិធ្ងន់ធ្ងរខ្លាំងជាងមុនចំនួនជិត ៣ភាគ៤ ។ ការសិក្សានេះបានរកឃើញថា អ្នកជក់បារីដែលមានអាយុចន្លោះពី ៤៦ឆ្នាំនិង៧០ឆ្នាំ ប្រឈមនឹងការកើត ជំងឺបាត់ការចងចាំ Alzheimer's នៅវ័យ ចាស់ជរាខ្លាំងជាងអ្នកដែលមិនជក់បារី រហូតដល់ជាង៧០ភាគរយ ។ ហើយការសិក្សានេះ ក៏បង្ហាញឱ្យ ឃើញទំនាក់ទំនងរវាងជំងឺសតិធ្ងន់ធ្ងរនេះ និងជំងឺពាក់ព័ន្ធនឹងរបៀបរស់នៅ ផ្សេងៗទៀតដូចជា រោគទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់ផងដែរ ។មនុស្សកើតជំងឺសម្ពាធឈាម ខ្ពស់ប្រឈមនឹងការកើតជំងឺប្រសាទ ចំនួន៦០ភាគរយ ចំណែកមនុស្សកើត រោគទឹកនោមផ្អែមប្រឈមនឹងការកើត ជំងឺប្រសាទចំនួនជាងទ្វេដង ។ ការសិក្សានេះត្រូវបានបោះពុម្ព ផ្សាយនៅក្នុងទិនានុប្បវត្តិ Neurology/ Neurosurgery & Psychiatry ៕
Filed Under:
សុភាពទូទៅ