123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

ភាពខុសគ្នា​រវាង​ការ​ទទួលទាន​ទឹកតែ និង​ទឹក​ធម្មតា

ក្រុម​អ្នកជំនាញ​ផ្នែក​អាហារ​ព្យាបាល​រោគ​បាន​ណែនាំ​ថា មនុស្ស​យើង​គួរ​ផឹក​ទឹកតែ​ក្នុង​មួយ​ថ្ងៃ​មិន​ទាប​ជាង​បី​កែវ ព្រោះ​ក្រៅពី​ផ្តល់ឲ្យ​នូវ​គុណប្រយោជន៍​ដល់​រាង​កាយមិន​ចាញ់​ការ​ទទួលទាន​ ទឹក​ហើយ​នោះ ថែមទាំង​មាន​គុណភាព​ដទៃ​យ៉ាង​ពិសេស​ទៀត​ផង ។ លទ្ធផល​ការពិសោធន៍​ដែល​បាន​ចុះផ្សាយ​នៅក្នុង​ទស្សនារដ្តី​មួយ​ឈ្មោះ​ អាហារសាស្ត្រ និង​គ្លីនិច បាន​បដិសេធ​ជំនឿ​របស់​មនុស្ស​ទូទៅ​ដែល​យល់​ថា ការ​ទទួលទាន​ទឹកតែ​ធ្វើឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ។​

​ការពិត​ទឹកតែ​មិន​ផ្តល់​ទោស​នៅក្នុង​រឿងនេះ ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ការ​ទទួលទាន​ទឹក​ធម្មតា​ដែល ។ ក្រៅពី​នោះ​វា​ថែម​ទាំង​ជួយ​ការពារ​រោគ​បេះដូង និង​រោគ​មហារីក​ប្រភេទ​ខ្លះទៀត​បាន​ទៀតផង ។

អ្នកជំនាញ​មានជំនឿថា គុណភាព​ក្នុង​រឿង​នេះ​ស្ថិតនៅ​ត្រង់​សារជាតិ​ហ្លា​វ៉ូ​ណយ ដែល​ជា​សារ​ជាតិ​រួម​ផ្សំ​នៅក្នុង​រុក្ខជាតិ​តែ ។ ក្រៅពី​នោះ​សារជាតិ​ប៉ូ​លី​ហ្វី​ណល់ ក៏​ជា​សារ​ធាតិ​ទប់ស្កាត់ពពួ​កអង់​ទី​អុកស៊ីដែន ដែល​មាន​នៅ​ក្នុង​អាហារ និង​រុក្ខជាតិ​ជា​ច្រើន​យ៉ាង ។ លើស​ពី​នោះ​ទៅ​ទៀត​វា​ជួយ​រក្សា​កោសិកា មិន​ឲ្យ​ត្រូវ​បាន​បំផ្លាញ​រហូត​បែក​ក្លាយទៅជា​រោគ​មហារីក​ទៀតផង ។​

​លោក​វេជ្ជបណ្ឌិត​រ៉ា​ក់តុន​បាន​យល់ឃើញថា ការ​ទទួលទាន​ទឹកតែ​ល្អ​ជាង​ទឹកបរិសុទ្ធ ព្រោះ​ទឹក​ភាគច្រើន​ចូលទៅ​សង​ជំនួស​ការបាត់បង់​សារជាតិ​រាវ​នៅក្នុង​រាងកាយ​ ស្របពេល​ដែល​ទឹកតែ​វិញ ក្រៅពី​សង​ជំនួស​សារជាតិ​ហើយ​នោះ​ថែមទាំង​អាច​ទប់ស្កាត់​ពពួក​អង់​ទី​អុក​ ស៊ីដែន​បាន​ទៀត​ផង ៕


Filed Under
: