ស្ងោរស៊ុតបែបណាដើម្បីកុំប្រេះ
|
|
យើងឃើញថា រឿងក្នុងផ្ទះបាយ ក៏ប្រឈមនឹងបញ្ហាមិនតិចប៉ុន្មានដែរសំរាប់ការចំអិនអាហារម្ដងៗ ។ នៅពេលអ្នកនឹកចង់ស្ងោរស៊ុតដើម្បីទទួលទាន តែចៃដន្យស៊ុតដែលបានស្ងោរនោះ បែរជាមានស្នាមប្រេះបែកធ្វើឲ្យបាត់បង់សោភ័ណភាព ឬក៏រសជាតិរបស់វាបាន ។ ប្រសិនបើមិនចង់ជួបនឹងបញ្ហានេះតទៅទៀតនោះ សូមសាកល្បងធ្វើតាមការណែនាំដូចតទៅ: វិធីដែលធ្វើឲ្យស៊ុតស្ងោរមិនប្រេះបែបនោះ គឺមុននឹងនាំស៊ុតដែលមានស្នាមប្រេះទៅស្ងោរ ណែនាំឲ្យបង់អំបិល ២ ស្លាបព្រាបាយទៅក្នុងទឹកដែលត្រូវស្ងោរ ព្រោះរសជាតិប្រៃនៃអំបិលវាអាចជួយបំបាត់ស្នាមប្រេះនៅលើសំបកស៊ុត មិនឲ្យសាច់ក្នុងហៀរចេញមកក្រៅបាន ។
លើកនេះទោះបីជាអ្នកស្ងោរស៊ុតដែលមានស្នាមប្រេះនៅសំបកយ៉ាងណាក្ដី ក៏លែងជាបញ្ហាធ្វើឲ្យលំបាកនៅក្នុងចិត្តតទៅទៀតហើយ ៕
Filed Under:
យល់ដឹងអំពីបន្លែ-ផ្លែឈើ