ផឹកកាហ្វេច្រើនបំផ្លាញខួរក្បាល
|
|
ការផឹកកាហ្វេ និងស្រាច្រើនបំផ្លាញខួរក្បាលដោយលោកសាស្ត្រចារ្យវេជ្ជបណ្ឌិត ដេនៀល ជីអេមែន អ្នកជំនាញផ្នែកចិត្តវិទ្យា និងសកម្មភាពមនុស្សពីសាកលវិទ្យាល័យកាលីហ្វ័ររនីញ៉ាអឺវីន សហរដ្ឋអាមេរិក បានសរសេរសៀវភៅឈ្មោះ �Change Your Brain,Change Your Life� បានគូសបញ្ជាក់ថា ការផឹកស្រា កាហ្វេបំផ្លាញខួរក្បាលស្មើនឹងអ្នកប្រើថ្នាំញៀនប្រភេទកញ្ឆា ឬកូកាអ៊ីន ព្រោះរសជាតិនៅក្នុងភេសជ្ជៈនោះ ជាការរារាំងមិនឲ្យឈាមរត់ទៅចិញ្ចឹមចំណែកខ្លះនៅក្នុងខួរក្បាល ។ លោក អេមែន បានស្កែនខួរក្បាលអ្នកជំងឺរយៈពេល ១៥ ឆ្នាំ មកហើយ ដើម្បីពិនិត្យមើលតួនាទីរបស់ខួរក្បាលអ្នកជំងឺដែលមានបញ្ហាខាងរោគចិត្ត ហើយក៏បានរកឃើញ បញ្ហាដែលកើតឡើងមិនមែនគ្រាន់តែផ្លូវចិត្តប៉ុណ្ណោះទេ ក៏ប៉ុន្តែខួរ ក្បាលធ្វើការមិនបានល្អទៀតផង គឺធ្វើការច្រើនហួសពេក និងតិចពេក ចាត់ទុកថា ជាការធ្វើការងារខុសប្រក្រតីរបស់ ខួរក្បាល ។
លោកពោលបន្តទៀតថា មានអ្នកជំងឺម្នាក់បានមករកលោក ហើយប្រាប់ថា មិនសូវមានកម្លាំងកំហែង មិនសូវមានសមាធិដែលក្រោយពេលស្ដែនដោយឧបករណ៍ SPECT ក៏រកឃើញថា ខួរក្បាលត្រង់ចំណែកខ្លះ រងការខូចខាត ។ អ្នកជំងឺអះអាងថា មិនធ្លាប់ប្រើថ្នាំញៀន មិនផឹកស្រា តែគេព្រមទទួលស្គាល់ថា ជក់បារី ១ ថ្ងៃ ៣ កញ្ចប់ ផឹកកាហ្វេ ១ ថ្ងៃ ៣ កែវ ។
ទោះយ៉ាងណាក៏ដោយមិនមែនកើតមានលើមនុស្សគ្រប់គ្នានោះទេ ដែលខួរក្បាលរងការខូចខាត ប្រសិនបើផឹកកាហ្វេ និងស្រាច្រើន ព្រោះខួរក្បាល មនុស្សខ្លះអាចធន់បាន និងខួរក្បាលអ្នកខ្លះទៀតមិនអាចធន់បាន ។
ការផឹកកាហ្វេឬស្រា ក្នុង ១ សប្ដាហ៍ ២-៣ កែវ វាជាទង្វើមួយដែលអាចទទួលយកបាន ក៏ប៉ុន្តែប្រសិនបើផឹកកាហ្វេក្នុង ១ ថ្ងៃ ៨ កែវ ស្រា ២ កែវ គឺជាបរិមាណដ៏ច្រើនបំផុតហើយ ៕
Filed Under:
យល់ដឹងអំពីបន្លែ-ផ្លែឈើ