ការម៉ាស្សាបាតជើងផ្តល់ផលប្រយោជន៍ចំពោះសុខភាព និងបង្កើនអាយុ
|
|
ពិភពលោកកំពុងប្រឈមខ្លាំងអំពីបញ្ហាសុខភាព និងបន្ថយអាយុតាមរយៈការបរិភោគម្ហូបអាហារគ្រប់មុខ ដែលប្រកបដោយជាតិគីមី ។ មានមនុស្សភាគតិចណាស់ដែលភ័យខ្លាច និងបញ្ឈប់ការបរិភោគអាហារដែលមានជាតិពុល តែមនុស្សភាគច្រើនក៏មិនអាចចៀសផុតបាននូវបញ្ហាប្រឈមគ្រោះថ្នាក់ នៅឡើយ ។ដើម្បីទប់ស្កាត់រាល់បញ្ហាដែលកំពុងតែធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកវិទ្យាសាស្ត្របានបង្កើតឡើងនូវប្រភេទឱសថ និងវិធីផ្សេងៗ ហើយវិធីដែលមានប្រសិទ្ធភាពនាសម័យនេះ គឺវិធីម៉ាស្សា ។ ជាការពិតណាស់ អ្នកខ្លះកំពុងតែយល់ខុសថា កន្លែងម៉ាស្សា គឺជាមជ្ឈមណ្ឌលនៃការស្រើបស្រាលខាងផ្លូវភេទ ។ ប៉ុន្តែធាតុពិតកន្លែងម៉ាស្សា គឺជាមជ្ឈមណ្ឌលនៃការការពារផ្នែកសុខភាព និងបង្កើនអាយុយ៉ាងពិតប្រាកដ ។
អ្នកជំនាញខាងម៉ាស្សា ដែលទទួលបានជោគជ័យក្នុងស្នាដៃម៉ាស្សា និងម៉ាស្សាបាតជើង គឺលោកគ្រូ សុង សញ្ជាតិចិនទៀជីវ មកពីប្រទេសចិន និងជានាយកសណ្ឋាគារហោស្តុនស្ប៉ា និងម៉ាស្សា ដែលមានទីតាំងផ្ទះលេខ១២៦ ផ្លូវ១៨៤ កែងខាងលិចសាលារៀនបារាំង(អាឡឺយ៉ង់) បានអះអាងថា ការម៉ាស្សាខ្លួនប្រាណ និងបាតជើង គឺជាវិធីដ៏សំខាន់បំផុតសម្រាប់បន្ធូរបន្ថយនូវភាពតានតឹងក្នុង អារម្មណ៍ ដែលធ្វើឲ្យលោកអ្នកហាក់ដូចជាស្ថិតក្នុងទីដ៏ស្ងប់ស្ងាត់ និងមនោរម្យ ។ ម៉ាស្សា គឺជាការថែរក្សាបេះដូង បញ្ចៀសពីជំងឺផ្សេងៗ សុខភាពល្អ កាយសម្បទារឹងមាំ រួមទាំងអាយុយឺនយូរថែមទៀត ។
លោកគ្រូសុង ដែលគេស្គាល់ថា ជាអ្នកមានជំនាញម៉ាស្សាពិតប្រាកដបាននិយាយថា ម៉ាស្សាគឺមានក្បួនខ្នាតត្រឹមត្រូវ និងមានការបែងចែកច្បាស់លាស់ ។ ការម៉ាស្សាបាតជើងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាពមនុស្សទូទៅរួមទាំងបំបាត់នូវអាការៈជំងឺតម្កាត់ផ្សេងៗ ក្នុងខ្លួនយើងទៀតផង ។ ចំពោះការម៉ាស្សាបាតជើង គឺបែងចែកចេញជាបីផ្នែក គឺម៉ាស្សាផ្នែកចុងជើង ផ្នែកកណ្តាល និងផ្នែកកែងជើង ។ លោកបន្តថា ការធ្វើម៉ាស្សាបាតជើងទាំងផ្នែកខាងលើនេះ គឺមានសារសំខាន់ណាស់ ដែលវាជួយដល់ការថែរក្សាសុខភាព រួមទាំងព្យាបាលប្រភេទជំងឺផងដែរ ។
ចំពោះការធ្វើម៉ាស្សាបាតជើង តាមផ្នែកនីមួយៗ គឺលោកគ្រូសុងបានបញ្ជាក់លម្អិតថា ការម៉ាស្សាចុងជើងគឺ ជួយសម្រួលដល់ផ្នែកសរីរាង្គទាំងអស់ នៃក្បាលមនុស្សយើងដូចជា ថ្ងាស ខួរក្បាលតូច ខួរក្បាលធំ សៀតផ្កា ច្រមុះ ភ្នែក ត្រចៀក ឆ្អឹងកងក បំពង់ខ្យល់ ។
ការម៉ាស្សាផ្នែកណ្តាលជើង ចែកចេញជាពីផ្នែកគឺ ផ្នែកខាងលើ និងផ្នែកខាងក្រោម ការម៉ាស្សាផ្នែកខាងលើ គឺជួយសម្រួល់ដល់ទងសួត ឆ្អឹងដង កាំបិត ឆ្អឹងស្មា និងឆ្អឹងស្លាបប្រចៀវ ។ ចំណែកម៉ាស្សាផ្នែកខាងក្រោម គឺជួយសម្រួល់ដល់ក្បាលពោះ ទងក្រពះ លំពែង ចំឡក ពោះវៀនទាំង១២ ក្រលៀន ប្លោកនោម តម្រងនោម ពោះ វៀនតូច ពោះវៀនធំ និងធ្វើឲ្យបត់ជើងតូចស្រួល ។ ការម៉ាស្សាកែងជើង គឺជួយសម្រួល់ដល់ការងងុយដេក ចង្កេះ ត្រគាកក្នុង ត្រគាកក្រៅ លិង្គ និងសម្រួលដល់ការបត់ជើងធំ ។
លោកគ្រូសុងបញ្ជាក់ថា វិធីម៉ាស្សាបាតជើងដែលបានលើកឡើងខាងលើនេះ គឺគ្រាន់តែបង្ហាញនូវប្រសិទ្ធភាពនៃផ្នែកខ្លះៗប៉ុណ្ណោះ ហើយនៅមានអត្ថប្រយោជន៍ជាច្រើនទៀត ។ ពាក់ព័ន្ធដល់វិធីម៉ាស្សាបាតជើងលោកគ្រូសុង ដែលមានឯកទេសក្នុងសណ្ឋាគារហោស្តុន ស្ប៉ាម៉ាស្សា ហើយអតិថិជនដែលមានបញ្ហាសុខភាព ដែលត្រូវការសម្រួលសរសៃឈាមជុំវិញខ្លួន ក្បាល ជើង បាតជើងសង្កៀរជាដើម លោកអ្នកអាចទំនាក់ទំនងផ្ទាល់ជាមួយលោកគ្រូសុង តាមរយៈលេខទូរស័ព្ទ ០១២ ៨៤៧៥៦០ ដែលមានជំនាញម៉ាស្សាបាតជើងពិតប្រាកដ ។
លោកអ្នកម៉ាស្សានៅសណ្ឋាគារហោស្តុន ប្រាកដណាស់នឹងទទួលបាននូវអត្ថប្រយោជន៍អំពីសុខភាព និងបង្កើនអាយុដោយមានប្រសិទ្ធភាព ។ ការម៉ាស្សានៅទីនោះ គឺជ្រើសរើសយករបៀបម៉ាស្សាតាមស្ថានភាពខ្លួនប្រាណរបស់អតិថិជន ដោយអ្នកជំនាញ ដើម្បីឲ្យការម៉ាស្សារបស់លោកអ្នកទាំងឡាយ ប្រកបដោយប្រសិទ្ធភាព និងតាមបំណងនោះ អ្នកជំនាញនៅហោស្តុន ដែលគ្រូសុងអះអាងថា ពួកគេអាចពិគ្រោះយ៉ាងស្មោះជាមួយអតិថិជនគ្រប់រូប ហើយតម្លៃក៏មិនមែនជាបញ្ហាធំដុំដែរ ប្រសិនបើសុខភាពលោកអ្នកបានល្អប្រសើរនោះ ។ ម្យ៉ាងទៀតសណ្ឋាគារហោស្តុន ក៏មានអាងឆ្ពង់កម្តៅជើង ដែលមានលាយជាមួយថ្នាំបុរាណចិន សម្រួលដល់ការចុកចាប់ស្ពឹកស្រពន់ជើង រួមទាំងបន្ថែមបង្អែមចាហួយខ្មៅលាយទឹកឃ្មុំ ជូនអតិថិជនពិសារ ដើម្បីកាត់បន្ថយកម្តៅក្នុងខ្លួន ត្រជាក់ខ្លួនស្រួល និងធ្វើឲ្យស្បែកមានសំណើម និងមានសម្រស់ទៀតផង ៕
Filed Under:
សុភាពទូទៅ