123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

ហេតុអ្វី​បានជា​ផ្លែឈើ​ទុំ​មាន​រស់ជាតិ​ផ្អែម​ជាង​នៅ​ ខ្ចី​

ផ្លែឈើ​គឺជា​ចំណែក​មួយ​ក្នុ​ងអាហារ​ចំនួន ៥ ក្រុម ​ដែល​មនុស្ស​មិន​អាច​ខ្វះខាត​បាន ដើម្បី​ជួយ​បំប៉ន​សុខភាព​ឲ្យ​រឹងមាំ ជួយ​កាត់បន្ថយ​អត្រា​ប្រឈម​ក្នុងការ​កើតរោគ ។ លើស​ពី​នោះ​ទៅ​ទៀត​ផ្លែឈើ ខ្លះ​ជួយ​ធ្វើ​ឲ្យ​បត់​ជើងស្រួល ហើយក៏​ជា​ចំណែក​ផ្សំ​មួយ​ក្នុង​បំប៉ន​សម្បុរស្បែក​ផងដែរ ។​

​ផ្លែឈើ​មួយ​ប្រភេទៗ​មាន​គុណប្រយោជន៍​ខាង​អាហារ​ច្រើន​សន្ធឹកសន្ធាប់ និង​មាន​រស់ជាតិ​ខុស​ពី​គ្នា ។ ផ្លែ​ឈើ​ដែល​មាន​រស់ជាតិ​ជូរ​មានដូចជា​មង្ឃុត កន្ទួត​ស្រុក កន្ទួត​ព្រៃ រីឯ​ផ្លែឈើ​ដែល​មា​នរស់​ជាតិ​ផ្អែម​ដូចជា សាវម៉ាវ មៀន គូលែន​ជាដើម ។ ​

ក៏ប៉ុន្តែ​ផ្លែឈើ​ប្រភេទ​ខ្លះ ពេល​នៅ​ខ្លី​វា​មាន​រស់ជាតិ​ជូរ តែ​ក្រោយ​ពេល​ទុំ មាន​រស់ជាតិ​ផ្អែម​ដូចជា ស្វាយ ឡុង​កុង ឡាង​សាត ស្ពឺ ។ លោកអ្នក​ធ្លាប់​សង្ស័យ​ដែរ​ឬ​ទេ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​ផ្លែ​ឈើ ទុំ​មាន​រសជាតិ​ផ្អែម​ជាង​ពេល​ខ្ចី ក៏​ព្រោះ​ផ្លែឈើ​មួយ​ប្រភេទៗ​មាន​ជាតិ​ស្ករ និង​អាស៊ី​ផ្សំ​នៅក្នុង​នោះ ។

​ស្ករ​នៅក្នុង​ផ្លែឈើ​វា​បាន​ប្តូរ​ចេញពី​ម្សៅ​នៅពេលវា​ចាស់ខ្លាំង ក៏​កាន់តែ​មាន​បរិមាណ​នៃ​ម្សៅច្រើន​ទៅ​តាម​នោះ​ដែរ ។ ក៏​ប៉ុន្តែ​ក្រោយពេល​ទុំ​ម្សៅទាំងនោះ ក៏​ប្រែ​សភាព​ទៅជា​ស្ករ​សំរាប់​អាស៊ីត​នៅក្នុង​ផ្លែឈើ​វិញ នៅពេល​ផ្លែឈើ​ស្រគាល​អាស៊ីត​មួយចំណែក ក៏​ប្រែ​សភាព​ជា​ស្ករ​ដូចគ្នា ហើយ​មួយ​ចំណែក​ទៀត​ក៏ ធ្វើ​ប្រតិកម្ម​ជាមួយ​សារជាតិ​ដែល​ជា​អាស៊ីត​ក្បុង​ក្នុង​ផ្លែឈើ​កាត់បន្ថយ​ អាស៊ីត​ចុះ ។​ ​

ដោយសារ​ហេតុ​នេះ​ហើយ ទើប​ផ្លែឈើ​ដែល​ចាប់ពី​ស្រគាល​រហូត​ដល់​ទុំ​មាន​អាស៊ីត​កាន់តែ​តិច និង​មាន​ស្ករ​កើន​ច្រើន​ឡើង​ធ្វើឲ្យ​ផ្លែឈើ​ទុំ​មាន​រស់ជាតិ​ផ្អែម​ជាង​នៅ​ ខ្ចី ៕


Filed Under
: