123456...
ដំណឹងក្នុងប្រទេស - ពិភពលោក - សុខភាព - កំសាន្ត - កីឡា - សម្ភារៈទំនើប - ផ្សារ/ប្រាក់ - ហោរា/ហុងស៊ុយ - ចំណេះដឹងទូទៅ - ទស្សនាចរណ៍
  • សុភាពទូទៅ

  • សុខភាពបន្តពូជនិង​រោគស្រី្ត

  • ការអប់រំ

  • យល់ដឹង​អំពី​បន្លែ​-​ផ្លែឈើ

  • បង្ហាញមូដ

  • គ្រឿងសម្អាង

  • អត្ថាធិប្បាយ និងទស្សនៈ

កាហ្វេ​មាន​ឥទ្ធិពល​ជួយ​បំបាត់រោគ​ងងុយ​ដេក

ក្រុម​អ្នកវិទ្យាសាស្ត្រ​ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ស្វីន​បឺន របស់​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​ការអះអាង​ថា កាហ្វេ​មាន​អនុភាព​បំបាត់​អាការៈ​ងងុយដេក​ពូកែ​បំផុត ។ អ្នកវិទ្យាសាស្ត្រ​ពី​បន្ទប់​ប្រតិបត្តិការ​ខាង​សរសៃប្រសាទ​វិទ្យាសាស្ត្រ​ បាន​បង្ហើប​ឲ្យដឹងថា យើង​បាន​ប្រើ​ឧបករណ៍​ដែល​ផលិត​ឡើង​ដោយ​ក្រុម​អ្នកជំនាញ​យកទៅ​វាស់​មើល​ពី​ អារម្មណ៍​ងងុយដេក​ហើយ​ចាប់​យក​រយៈ​ប្រវែង​នៃ​ការ​ប៉ប្រិចភ្នែក ព្រមទាំង​ស្វែងរក​មើល​អត្រា​ចន្លោះពេល​វេលា​ជាមួយនឹង​ការ​ធ្មេចភ្នែក និង​ល្បឿន​នៃ​ការ​លង់លក់ ។​

​ក្រុម​អ្នក​ពិសោធន៍​បាន​ធ្វើ​ទៅលើ​ក្រុម​ អ្នកស្ម័គ្រចិត្ត​ដែល​មាន​អាយុ​ចាប់ពី ១៨-២៩ ឆ្នាំ ដែល​ជា​ក្រុម​គោលដៅ​ដ៏​ធំ​មួយ​របស់​មន្ត្រី​សន្តិសុខ​សុវត្ថិភាព​នៅលើ​ដង​ វិថី ។ អ្នក​ដែល​បាន​ចូលរួម​ពិសោធន៍​ត្រូវ​គេ​ឲ្យប្រើ​ប្រា​ស់ថ្នាំ​បញ្ឆោត​ ឬ​វា​គ្រាន់តែ​ជា ខេ​ប​ស៊ូ​ល ដែល​មាន​កាហ្វេ​អ៊ី​ន មាន​បរិមាណ​ស្មើនឹង​កាហ្វេ ២ ពែ​ង ។

​ការណែនាំ​សម្រាប់​អ្នកបើកបរ​យានយន្ត​ក្នុងការ​ធ្វើ​ដំណើរ​ជាទូទៅ​ច្រើន​ ណែនាំ​ពី​វិធី​បំបាត់​អាការៈ​ងងុយដេ​កដោយ​ប្រើ​វិធី​ចត​យានយន្ត​រួច​ចុះ​ដើរ ​ឲ្យបាន​ញាប់ ឬ​ក៏​ស្វែងរក​កន្លែ​ងធ្មេច​មួយស្របក់​បើ​ពុំនោះ​ទេ​រក​កាហ្វេ​មក​ផឹក ។​
​ចំណែក​ខាង​មន្ត្រី​សន្តិសុខ​ក្នុង​ការងារ​ចរាចរ​វិញ​ បាន​ពោលថា គេ​នៅ​មាន​អារម្មណ៍​ច្របូកច្របល់​ទៅ​ក្នុង​រឿង​កាហ្វេ​ ព្រោះ​ច្រើន​មាន​ភស្តុតាង​ដែល​ខ្វែងគ្នា​នៅឡើយ ៕​


Filed Under
: